យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD កំពុងត្រៀមកញ្ចប់ថវិកា ប្រមាណជា៥០លានអឺរ៉ូ ក្នុងការចរចា ជាមួយនឹងកីឡាករឆ្នើម Cody Gakpo សម្រាប់ខែមករាខាងមុខនេះ ។
កីឡាករហូឡង់រូបនេះ បានបង្ហាញទំរង់លេងដ៏អស្ចារ្យ សម្រាប់ក្រុមកាលពីប្រកួត នៅពានរង្វាន់ពិភពលោក ក្នុងប្រទេសកាតាហើយបច្ចុប្បន្ន កំពុងទាក់ចិត្តក្លឹបធំៗ ជាច្រើននៅអឺរ៉ុប ទាំងដែលកុងត្រា របស់គាត់ជាមួយនឹង PSV នៅមានរយៈពេលវែងទៀតនៅឡើយ។
គ្រូបង្វឹកលោក Erik Ten Hag ធ្លាប់បានសារភាពហើយថា នឹងត្រូវការកីឡាករខ្សែប្រយុទ្ធម្នាក់ទៀត ដើម្បីមកជួយក្លឹបនាពេលខាងមុខ ហើយជាពិសេសគឺចាប់ដៃគូ ជាមួយនឹងកីឡាករ ប្រេស៊ីល Antony ដែលក្លឹបទិញ យកមកក្នុងតម្លៃខ្លួន ប្រមាណជា៨៥លានផោនកន្លងមកថ្មីៗនេះ៕
ប្រែសម្រួល៖ស៊ុនលី