កីឡា

ក្លឹប៥ដែល CR7 អាចចូលរួម ខែមករានេះ ខណៈកំពុងហ្វឹកហាត់ នៅអេស្បាញ

កីឡាករប៉ទុយហ្គាល់ CR7 នៅក្រោយការបញ្ចប់កុងត្រា ដោយមានការព្រមព្រៀងគ្នា រវាងក្លឹបបិសាចក្រហម ManUTD និងកីឡាករផ្ទាល់ ហើយនោះពេលនេះ នៅមិនទាន់បាន សម្រេចចិត្ត ជាផ្លូវការ ដើម្បីចូលរួមជាមួយនឹងក្លឹបណាមួយ នៅឡើយ ខណៈដែល The Sun Sport ជឿជាក់ថាមានក្លឹបចំនួន៥ ដែលកីឡាករអាចចូលរួម ដោយមិនចាំបាច់មានតម្លៃខ្លួន។

ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៥សម័យ កាលរូបនេះកំពុងទាក់ចិត្តក្លឹប របស់អារ៉ាប៊ីសាអូឌីតខ្លាំងជាងគេ ទាំងដែលមានវ័យ៣៧ឆ្នាំ ទៅហើយក្តី ប៉ុន្តែជឿជាក់ថា កុងត្រា រយៈពេល២ឆ្នាំជាមួយ នឹងតម្លៃខ្លួនដល់ទៅជាង២០០លានដុល្លារ ត្រូវបានត្រៀមរួចទៅហើយ។

ក្រៅពីនោះគេជឿជាក់ថា នៅមានក្លឹបផ្សេងចំនួន៤ទៀត ដែលអាចមានលទ្ធភាព ក្នុងការនាំយកកីឡាកររូបនេះ ទៅចូលរួមក្លឹបមានដូចជាក្លឹប Real Madrid, Newcastle United, La Galaxy និងក្លឹប Sporting Lisbon ដែលជាក្លឹបនៅស្រុកកំណើត ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top