កីឡា

Raphael Varane និង Ibrahima Konate របស់បារាំង កំពុងឆ្លងមេរោគ នៅមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅថ្ងៃអាទិត្យ ជាមួយអាហ្សង់ទីន

យោងតាមរបាយការណ៍បានឲ្យដឹងថា ខ្សែការពារកណ្តាល របស់បារាំង Raphael Varane និង Ibrahima Konate បានឆ្លងមេរោគ ឆ្លងរាលដាលពេញក្រុមជម្រើស ជាតិបារាំង ត្រឹមតែ២ ថ្ងៃមុន ការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ ដោយសារម៉ាស៊ីនត្រជាក់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមការពារតំណែងជើងឯក ក៏មានបញ្ហាក្នុងការឈាន ទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ របស់ពួកគេជាមួយនឹងប្រទេសម៉ារ៉ុក ដោយ Adrien Rabiot និង Dayot Upamecano មិនអាចលេងបានដោយសារជំងឺ ។ Rabiot ត្រូវបានចាកចេញពីក្រុមទាំងស្រុង ខណៈ Upamecano ល្អគ្រប់គ្រាន់ក្នុងការលេង ជាកីឡាករបម្រុង ប៉ុន្តែមិនមានលក្ខណៈពិសេស ។

កីឡាករ Konate បានចូលមកជំនួសកន្លែង Upamecano ហើយបានចូលលេងយ៉ាងរលូនជាមួយ Varane ខណៈអ្នកទាំង២ បានជួយបារាំងរក្សា Clean Sheet ដើម្បីកក់កន្លែងរបស់ពួកគេ ក្នុងវគ្គផ្តាច់ព្រ័ត្រជាលើកទី២ជាប់ៗគ្នា ។ នេះបើយោងតាម L’Equipeបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះបុរសទាំង២នាក់បានលេចចេញជាមន្ទិលសង្ស័យជាមួយនឹងមេរោគឆ្លងតាមរយៈជំរុំបារាំង ធ្វើឲ្យពួកគេមាន អារម្មណ៍មិនស្រួល ។
ក្រុមនេះកំពុងស្តីបន្ទោសម៉ាស៊ីនត្រជាក់ នៅក្នុងប្រទេសកាតា ចំពោះកីឡាករមួយចំនួន របស់ពួកគេដែលត្រូវបាន វាយប្រហារដោយជំងឺ៕

Most Popular

To Top