គ្រូបង្វឹករបស់ហង្សក្រហម Liverpool លោក Jurgen Klopp នៅថ្ងៃនេះបានចេញមកធ្វើការអះអាង ហើយថាក្រុមរបស់លោកនឹងប្រកួតប៉ះ Man City ដោយមិនមានវត្តមានរបស់កីឡាករខ្សែការពារ Virgil van Dijk ឡើយប៉ុន្តែអាចមាន វត្តមានរបស់កីឡាករ Trent Alexander Arnold និងកីឡាករ Jordan Henderson ។
ក្រុមរបស់លោក Klopp នឹងត្រូវប្រកួតប៉ះនឹង ក្រុមម្ចាស់ពានរង្វាន់ Premier League នៅក្នុងពានរង្វាន់ Carabao Cup ក្នុងរយៈពេល ៤ថ្ងៃក្រោយការបញ្ចប់ទៅ នៃការប្រកួតផ្តាច់ព្រ័ត្រពិភពលោក នៅកាតាយប់ថ្ងៃអាទិត្យនេះ។
លោក Klopp បានអះអាងថា កីឡាករឆ្នើមទាំង៣បានវិល ត្រឡប់មកធ្វើការហ្វឹកហាត់វិញហើយទាំង Van Dijk, Arnold និង Henderson ប៉ុន្តែក្រោយមកបានអះអាងថា Van Dijk នឹងមិនអាចមានវត្តមានឡើយ៕
ប្រែសម្រួល៖ស៊ុនលី