ទីក្រុងដូហា៖ ខ្សែប្រយុទ្ធ Randal Kolo Muani បាននិយាយថា វីរុសនៅតែបន្តរីករាលដាល ក្នុងក្រុមបាល់ទាត់ជម្រើសជាតិ របស់ប្រទេសបារាំង ដែលជាឧបសគ្គដ៏បំផុត ចំពោះក្រុមការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA 2022 World Cup ជាមួយអាហ្សង់ទីន។
អ្នកចាត់ការ Didier Deschamps បានបង្ហើបថា កីឡាករ២រូបគឺខ្សែការពារ Dayot Upamecano និងខ្សែបម្រើ Adrien Rabiot ត្រូវបាននៅដាច់ដោយឡែកពីគេ ដោយមានរោគសញ្ញាដូចជំងឺផ្តាសាយ ហើយបានខកខានការឈ្នះ ២-០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ របស់បារាំងលើម៉ារ៉ុក។
លោក Muani បានប្រាប់សន្និសីទសារព័ត៌មានថា មានជំងឺផ្តាសាយតិចតួចដែលកំពុងរាលដាល ប៉ុន្តែមិនមានអ្វីអាក្រក់នោះទេ។
កីឡាករ Eintracht Frankfurt ត្រូវបានរំខានភ្លាមៗដោយអ្នកនាំពាក្យទំនាក់ទំនង ដែលបានបន្ថែមថា Randal មិនមែនជាវេជ្ជបណ្ឌិតទេ យើងនឹងពន្យល់អ្នកនៅពេលក្រោយ។ លោក Deschamps បានសារភាពថា កីឡាកររបស់លោកអាចរងផលប៉ះពាល់ ដោយបន្ទុកការងារដ៏ធ្ងន់របស់ពួកគេ និងអាកាសធាតុរដូវត្រជាក់។ ប៉ុន្តែលោកបានប្តេជ្ញាថា អ្នករងផលប៉ះពាល់មិនមានគ្រោះថ្នាក់ ក្នុងការខកខានការប្រកួត កាលពីថ្ងៃអាទិត្យនៅកីឡដ្ឋាន Lusail ឡើយ។
សីតុណ្ហភាពក្នុងប្រទេសកាតា បានធ្លាក់ចុះពីកម្រិតអតិបរមាប្រចាំថ្ងៃ នៅដើមទសវត្សរ៍ទី ៣០ នៅពេល ការប្រកួតបានចាប់ផ្តើម ដល់ពាក់កណ្តាលទសវត្សរ៍ទី ២០ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ៕ ដោយ៖លី ភីលីព