វ៉ាស៊ីនតោន៖ ឧត្តមសេនីយកងទ័ពអាមេរិក ដែលចូលនិវត្តន៍ជឿថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចាញ់សង្គ្រាមនៅអ៊ុយក្រែន យ៉ាងមានប្រសិទ្ធភាព យ៉ាងហោចណាស់តាមទស្សនៈយុទ្ធសាស្ត្រ។
លោក Barry R. McCaffrey គឺជាអតីតឧត្តមសេនីយផ្កាយ៤ ដែលបានបម្រើការក្នុងជួរយោធាសហរដ្ឋអាមេរិក ពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៩៦។ បន្ទាប់ពីមុខងាររបស់គលោកបានបញ្ចប់ លោកបានចូលកាន់តំណែង នៅក្នុងគណៈរដ្ឋមន្ត្រីរបស់អតីតប្រធានាធិបតីលោក Bill Clinton ហើយឥឡូវនេះបានបង្ហាញខ្លួនជាញឹកញាប់ ជាអ្នកវិភាគសម្រាប់ MSNBC និង NBC News។
លលក McCaffrey បានបង្ហាញខ្លួន នៅលើកញ្ចក់ទូរទស្សន៍ MSNBC កាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីសង្រ្គាម ដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន ជាមួយនឹងម្ចាស់ផ្ទះ Nicolle Wallace បានកត់សម្គាល់ថា ការទស្សន៍ទាយអតីតកាលរបស់គាត់ អំពីជោគជ័យ និងបរាជ័យរបស់រុស្ស៊ី មានភាពត្រឹមត្រូវច្រើន។
នៅពេលមានការសង្កត់ លើការទទួលយករបាយការណ៍ ដែលថារុស្ស៊ីកំពុងត្រៀមលក្ខណៈសម្រាប់ការវាយលុកជាថ្មីនៅដើមឆ្នាំក្រោយ អតីតឧត្តមសេនីយបាននិយាយថា វានឹងសមហេតុផលពីប្រទេសរុស្ស៊ី “អស់សង្ឃឹម” កាន់តែខ្លាំងឡើង ប៉ុន្តែក៏មានទស្សនៈថា ពួកគេបានចាញ់សង្គ្រាម ក្នុងកម្រិតយុទ្ធសាស្ត្ររួចទៅហើយ។
លោក McCaffrey បានលើកឡើងថា “ខ្ញុំគិតថាវានឹងក្លាយជាអ្វីមួយ ដែលពួកគេព្យាយាម។ ពួកគេអស់សង្ឃឹម។ តាមយុទ្ធសាស្ត្រ ខ្ញុំគិតថាពួកគេបានចាញ់សង្រ្គាមរួចហើយ។ ប្រតិបត្តិការពួកគេមិនអាចដោះស្រាយជាសំខាន់ ជាមួយនឹងកម្លាំងយោធាអ៊ុយក្រែនដ៏សកម្ម និងឈ្លានពាននោះទេ។
ដូច្នេះឥឡូវនេះ ពួកគេបានកំណត់ទីតាំង ដែលពួកគេនឹងបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែខ្ញុំមិនអាចឃើញពួកគេ ទទួលបានមកវិញនោះទេ។ គំនិតផ្តួចផ្តើមដើម្បីដណ្តើមយក Odesa ឬព្យាយាមដណ្តើមយក Kharkiv ។ ខ្ញុំគិតថាវានឹងមិនកើតឡើងនោះទេ។
លោកបានបន្តទៀតថា “មនុស្សទាំងនេះបាត់បង់ឧបករណ៍ច្រើនពេក មនុស្សច្រើនពេក ហើយពួកគេមិនបានរៀនពីកំហុសរបស់ពួកគេនោះទេ។ ភស្តុភាររបស់ពួកគេមានភាពរញ៉េរញ៉ៃ។ មូលដ្ឋានផលិតកម្មរបស់ពួកគេ មិនអាចបន្តជាមួយនឹងសង្រ្គាម ដែលពួកគេកំពុងប្រយុទ្ធនោះទេ”។
សំណួរដែលចោទសួរទៅលោក McCaffrey កាលពីថ្ងៃសុក្រ គឺផ្អែកលើការសង្ខេបនាពេលថ្មីៗនេះ ពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ដែលក្នុងនោះលោកបានព្រមានថា រុស្ស៊ីអាចកំពុងរៀបចំ សម្រាប់ការវាយលុកយោធាជាថ្មី ក្នុងរយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំ២០២៣៕ ប្រែសម្រួល ឈូក បូរ៉ា