ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ថា យោងតាមកិច្ចប្រជុំ កាលពីពេលថ្មីៗនេះ ទៅលើការរក្សា នូវផលិតកម្ម បានឲ្យដឹងថា ប្រទេសចិន នឹងធ្វើការវាយតម្លៃចម្រុះ ទៅលើតម្រូវការ នៃការប្រើប្រាស់ សាច់ជ្រូក នៅក្នុងអំឡុងពេលចូលឆ្នាំប្រពៃណី នៅពេលខាងមុខ និងស្នើឲ្យរក្សាតម្លៃ នៅដដែល។
នៅគ្រាដែលធ្វើការគូសបញ្ជាក់ នៅក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រីចិន Hu Chunhua បានថ្លែងថា ការប្រើ ប្រាស់សាច់ជ្រូក នឹងកើនឡើតជាលំដាប់នៅក្នុងអំឡុងត្រីមាសទី១ និងព្យាយាមយ៉ាងណាដើម្បី ទប់ស្កាត់ការផ្គត់ ផ្គង់ក្នុងរយៈពេលខ្លី ។
គាត់បានសង្កត់ធ្ងន់ ដោយតម្រូវ ឲ្យមានការលើកទឹកចិត្ត ដល់អ្នកផលិតសាច់ជ្រូក ទាំងឡាយ ដើម្បីបង្កើនការ ផលិតផលិត កម្មជ្រូក ដោយបានថ្លែងថា មានការបម្រើសាច់ជ្រូកជាច្រើន និងសរីរៈរបស់ សត្វជាច្រើន ដូចជា សាច់គោ សាច់ចៀម ដែលគួរត្រូវបានគេដាក់តាំង លក់នៅលើទីផ្សារ ។
នៅក្នុងគ្រានោះដែរ ទីផ្សារត្រូវតែរក្សា ឲ្យបានការទប់ស្កាត់ នូវការកើនឡើងតម្លៃហួសប្រមាណ ការចង់បានការ ចំណេញហួសហេតុ និងតម្លៃកើនឡើងខ្លាំងពេក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា