The CBS Sports ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបអ្នកមានថ្មី Newcastle បានកំពុងតែធ្វើការយ៉ាង មមាញឹក ដើម្បីអាចនាំយក កីឡាករចំណូលថ្មីៗ បន្ថែមទៀតមកជួយក្លឹប នៅរដូវកាលនេះ និងរដូវកាលក្រោយ ដែលក្នុងនោះមានកីឡាករ គោលដៅសំខាន់ៗ ជាច្រើននាក់មកហើយ ជាពិសេសកីឡាករឆ្នើម របស់ក្លឹប Chelsea ផងដែរ ។
ប្រភពដដែលបានឲ្យដឹងដែរថា នៅក្នុងខែមករានេះ Newcastle នឹងធ្វើការតាមចរចា ជាមួយនឹងកីឡាករមួយ ចំនួនដូចជា Christian Pulisic ហើយជាពិសេសកីឡាករ Hakim Ziyech ផងដែរប៉ុន្តែក៏មិនចោលដែរ កីឡាករ Memphis Depay ដែលបច្ចប្បន្នកំពុងលេង ឲ្យក្លឹប Barcelona។
CBS Sports ជឿជាក់ថាទំនាក់ទំនង រវាងក្លឹបជាមួយនឹង Chelsea គឺពិតជាស្ថិតនៅក្នុងស្ថានភាពល្អមួយ ដែលអាចអនុញ្ញាតិឲ្យកីឡាករ Hakim Ziyech ក្នុងការផ្ទេរមកចូលរួមទីនេះ ជាមួយនឹងកញ្ចប់ប្រាក់ដ៏ធំមួយ សម្រាប់កីឡាករឆ្នើម របស់ម៉ារ៉ុករូបនេះ ៕
ប្រែសម្រួល៖ស៊ុនលី