ព័ត៌មានអន្តរជាតិ

របៀបដែលសង្រ្គាម អ៊ុយក្រែន កំពុងរំលឹកឲ្យឃើញ ជាថ្មីនូវមេរៀន ចាស់នៃជម្លោះ

គៀវ ៖ បន្ទាប់ពីរយៈពេល ១០ខែ សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន បានរលត់ទៅវិញ បើទោះបីជាទីក្រុងម៉ូស្គូ មានឧត្តមភាព លេខរៀងក៏ដោយ ហើយក្នុងករណីខ្លះ ដែលរុស្ស៊ីមានអាវុធល្អ ជាងក៏ដោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន The National។

លោក James L Regens ស្ថាបនិក នៃមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់ និងសន្តិសុខជាតិ នៃសាកលវិទ្យាល័យ អូក្លាហូម៉ា លើកឡើងថា “អ្វីដែលប្រជាជនអ៊ុយក្រែន បានធ្វើ នឹងត្រូវបានសិក្សានៅមហាវិទ្យាល័យ សង្រ្គាមអស់រយៈពេលជាយូរមកហើយ” ។ ប៉ុន្តែ​សមត្ថភាព ​របស់​អ៊ុយក្រែន​ក្នុង​ការ​ទប់ទល់​នឹង​សត្រូវ​ ដែល​ពូកែ​ខាង​សម្ភារៈ ​គឺ​មិន​មានអ្វីប្លែក​នោះទេ ។

ការលុកលុយមិនបានសម្រេច របស់លីប៊ីលើប្រទេសឆាដ ក្នុងឆ្នាំ១៩៨៧ និងការដួលរលំរបស់អ៊ីរ៉ាក់ នៅទីក្រុង Mosul ក្នុងឆ្នាំ២០១៤ គឺជាឱកាសពីរដែលកងទ័ព ត្រូវបានកម្ចាត់ដោយសត្រូវប្រដាប់ អាវុធស្រាល ដែលបង្ហាញថាចំនួនដ៏ខ្ពង់ខ្ពស់ និងអាវុធតែមួយ មុខមិនគ្រប់គ្រាន់ ដើម្បីធានាជ័យជម្នះនោះទេ ។

អ្នកជំនាញប្រាប់ The National អំពីហេតុផល សម្រាប់ការបរាជ័យទាំងនេះ ស្ទើរតែតែងតែធ្លាក់មកលើការ គ្រប់គ្រងនយោបាយ របស់យោធាដែលមិនមានមុខងារ ។

លោក Robert K Brigham អ្នកប្រវត្តិសាស្រ្តយោធានៅមហាវិទ្យាល័យ Vassar ទីក្រុងញូវយ៉កលើកឡើងថា “អ្វីគ្រប់យ៉ាងចាប់ផ្តើមជាមួយនឹងការដឹកនាំ” ។

លោកបន្ដថា “ប្រសិនបើខ្សែសង្វាក់ នៃពាក្យបញ្ជាមិនគួរឱ្យទុកចិត្ត ប្រសិនបើទាហាន ដែលបានចូលបម្រើការងារ មិនមានអារម្មណ៍ថា មានទំនាក់ទំនងជាមួយភាពជាអ្នកដឹកនាំទេនោះ វាតែងតែមានបញ្ហារចនាសម្ព័ន្ធ ដែលមិនអាចយកឈ្នះបាន” ។

នៅក្នុងណាតូ និងសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាអ៊ុយក្រែន បញ្ជាចុងក្រោយ ស្ថិតនៅកំពូល ប៉ុន្តែការសង្កត់ធ្ងន់ លើខ្សែសង្វាក់បញ្ជាត្រូវ បានដាក់លើគំនិតផ្តួចផ្តើម របស់មេបញ្ជាការអង្គភាពតូចៗនៅចុងបញ្ចប់ នៃសមរភូមិ ដោយដោះលែងពួកគេពីមេទ័ពតូចៗ ដែលនៅឆ្ងាយពីបន្ទាត់ជួរមុខ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top