ពហុកីឡដ្ឋាន Rungrado May Day ជាពហុកីឡដ្ឋានធំជាងគេបំផុត ក្នុងពិភពលោក ស្ថិតនៅក្រុងព្យ៊ុងយ៉ាង ប្រទេសកូរ៉េខាងជើង ដែលអាចផ្ទុកអ្នកទស្សនាបានដល់ចំនួន ១៥ម៉ឺននាក់។
ស្តាតនេះត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៨៦ និងសម្ពោធជាផ្លូវការនៅឆ្នាំ១៩៨៩ លើទំហំផ្ទៃដី ៩៤ ០០០ម៉ែត្រការ៉េ។ វាត្រូវបានជួសជុលឡើងវិញនៅឆ្នាំ២០១៤។ ដំបូងឡើយគេសាងសង់ស្តាតនេះធ្វើជារាងផ្កាម៉ុងហ្គោលីមួយប្រភេទ ប៉ុន្តែពេលសង់រួចឃើញរាងដូចជាឆ័ត្រយោងទៅវិញ។
Rungrado May Day ជាកន្លែងប្រកួតកីឡាច្រើនប្រភេទ ពិសេសគឺបាល់ទាត់ដែលពាក់ព័ន្ធនឹងការប្រកួតរបស់ក្រុមជម្រើសជាតិកូរ៉េខាងជើង។ ស្តាតនេះគឺត្រូវបានប្រើប្រាស់សម្រាប់ធ្វើព្យុហយាត្រាយោធាផងដែរ។ ក្នុងឆ្នាំ១៩៩៥ ស្តាតនេះបានជាប់កំណត់ត្រាដែលមានមនុស្សចូលច្រើនបំផុត ចំនួន ១៩ម៉ឺននាក់។
ចំណែកពហុកីឡដ្ឋានដែលធំជាងគេលំដាប់ទីពីរគឺ Sardar Patel នៅឥណ្ឌា (ផ្ទុកបាន ១១ម៉ឺននាក់) និងទីបី ស្តាត Michigan នៅអាមេរិក (ផ្ទុកបានជាង ១០,៧ម៉ឺននាក់)៕ Source: Sabay