កីឡា

Chelsea នឹងសម្រេចចិត្តចុងក្រោយកីឡាករ Badiashile តម្លៃខ្លួន៣៤ លានផោន

ក្លឹបតោខៀវ Chelsea ត្រូវបានគេដឹងថាបានឈានទៅដល់ កិច្ចព្រមព្រៀងក្នុងការផ្ទេរកីឡាករឆ្នើមរបស់ Monaco ដែលមានឈ្មោះថា Benoit Badiashile ហើយដោយជឿជាក់ថាតម្លៃខ្លួនរបស់កីឡាករ រូបនេះនឹងអាចមាន ប្រមាណជា៣៤លានផោន។

ក្លឹបទាំងពីរ Chelsea និង Monaco បានឈានទៅដល់ការយល់ព្រមគ្នារួចរាល់ ហើយទាំងទៅលើតម្លៃខ្លួន និងលក្ខខណ្ឌកីឡាករវ័យ២១ឆ្នាំរូបនេះ ប៉ុន្តែរងចាំការសម្រេចចិត្តចុងក្រោយរបស់ Chelsea ដើម្បីរៀបចំពេលវេលា តេស្តសុខភាពនិងការធ្វើដំណើររបស់កីឡាករពី បារាំងទៅអង់គ្លេស។

គ្រូបង្វឹកលោក Graham Potter និងក្លឹប Chelsea ត្រូវបានគេមើលឃើញថា កំពុងមមាញឹកខ្លាំងមែនទែន នៅរដូវការដោះដូរខែមករា នេះខណៈដែលបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៩ក្នុង តារាងនៅឡើយក្រោយ ការប្រកួតទាំង១៥ក្នុងលីករួចមកហើយសង្ឃឹមថាកីឡាករ Badiashile និងកីឡាករចំណូល ថ្មីក្នុងខែមករានេះ នឹងអាចជួយដល់ទំរង់លេងរបស់ក្រុមឡើងវិញ បំពេញក្តីស្រម៉ៃទៅលេងនៅ Champion League នៅរដូវកាលក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top