ប៉េកាំង ៖ ប្រទេសចិន បានបន្តការគំរាមកំហែង ជាយូរមកហើយក្នុងការវាយប្រហារកោះតៃវ៉ាន់ ហើយបានព្រមានថា អ្នកនយោបាយបរទេស ដែលមានទំនាក់ទំនងជាមួយនឹងកោះ ដែលគ្រប់គ្រង ដោយខ្លួនឯងមួយនេះ កំពុងលេងភ្លើងហេីយ ។
អ្នកនាំពាក្យការិយាល័យកិច្ចការ តៃវ៉ាន់របស់ចិនបាន្យដឹងនៅថ្ងៃពុធនេះថា ទីក្រុងប៉េកាំងត្រូវបានប្តេជ្ញាចិត្តជាថ្មីក្នុងឆ្នាំថ្មី ដើម្បី “ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី” និង “កម្ទេចផែនការ ដើម្បីឯករាជ្យភាពតៃវ៉ាន់” ។
អ្នកនាំពាក្យ Ma Xiaoguang បានឧ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ថា ការគាំទ្រដ៏អាក្រក់សម្រាប់ឯករាជ្យភាព តៃវ៉ាន់ក្នុងចំណោមធាតុផ្សំប្រឆាំងនឹងចិន នៅក្នុងប្រទេសបរទេសមួយចំនួន គឺជាការបង្កហេតុដោយចេតនា។
ប្រទេសចិន ចាត់ទុកកោះតៃវ៉ាន់ ដែលជាលទ្ធិប្រជាធិបតេយ្យ គ្រប់គ្រងដោយខ្លួនឯង ដែលបានបំបែកចេញ ពីប្រទេសចិនដីគោក ក្នុងឆ្នាំ១៩៤៩ជាទឹកដីរបស់ប្រទេសចិន ដែលត្រូវតែស្ថិត នៅក្រោមការគ្រប់គ្រង របស់ទីក្រុងប៉េកាំង និងដោយបង្ខំប្រសិនបើចាំបាច់។
កាសែតរដ្ឋរបស់ចិន Global Times បានបង្ហោះលើ Twitter របស់ការិយាល័យកិច្ចការតៃវ៉ាន់ ដោយព្រមានថា “ការផ្តាច់ខ្លួន” របស់តៃវ៉ាន់នឹងត្រូវបរាជ័យ ហើយថាឯករាជ្យភាពរបស់តៃវ៉ាន់ “គឺជាទង្វើដែលរង់ចាំការផ្តន្ទាទោស” ៕
ប្រែសម្រួល ឈូក បូរ៉ា