បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសអាល្លឺម៉ង់ លោកស្រី Christine Lambrecht កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំង មកដល់ពេលនេះនៅមិនទាន់បានឈាន ទៅដល់ការសម្រេចចិត្ត ក្នុងការផ្គត់ផ្គង់រថក្រោះ ទៅឲ្យអ៊ុយក្រែនតាមសំណើរនោះនៅឡើយទេ។
លោកស្រីបានបន្តទៀតដែរថា ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលក្រុងប៊ែរឡាំង ក៏នឹងមិនទាន់បដិសេធថា នឹងមិនផ្គត់ផ្គង់រថក្រោះជួរមុខប្រភេទ Leopard របស់ខ្លួននោះទៅឲ្យអ៊ុយក្រែនដែរ ខណៈដែលរដ្ឋាភិបាលប៉ូឡូញ ទើបតែបានប្រកាសក្នុងការផ្គត់ផ្គងរថក្រោះ មួយចំនួនរួចទៅហើយ ទៅឲ្យរដ្ឋាភិបាលក្រុងគៀវ។
លោកស្រី Lambacht បានពន្យល់បែបនេះថា៖ ការសម្រេចចិត្តមិនទាន់ត្រូវបានធ្វើឡើង នៅឡើយ។ សំណួរពាក់ព័ន្ធទៅនឹងការផ្គត់ផ្គងរថក្រោះ មិនទាន់ត្រូវបានកើនឡើងខ្លាំងនៅឡើយ ក្នុងចំណោមអ្នកសម្រេចចិត្តហើយអាល្លឺម៉ង់ ក៏នឹងមិនធ្វើការសម្រេចចិត្តតែម្នាក់ឯងនោះដែរ។
ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលទីក្រុងប៊ែរឡាំង នឹងធ្វើការបញ្ជូនរថយន្តយោធាធន់ស្រាលមួយចំនួន ឲ្យប្រទេសអ៊ុយក្រែន មុនពេលដែលការសម្រេចចិត្ត លើសំណើរសុំដោយអ៊ុយក្រែន សម្រាប់រថក្រោះប្រយុទ្ធធុនធ្ងន់៕ ប្រែសម្រួល៖ស៊ុនលី