The Football Insider នៅថ្ងៃនេះបានសរសេរថាក្លឹបតោខៀវ Chelsea កំពុងបានត្រៀមខ្លួនរួចទៅហើយក្នុងការ ស្តាប់សំណើររបស់ ក្លឹបនានាដែលមានបំណងចង់នាំយកកីឡាករ ខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling ចេញពី Stamford Bridge។
ដំណឹងនេះត្រូវបានកើតឡើងនៅក្រោយពេលដែលមានការផ្ទេរកិឡាករដ៏សំខាន់ Mykhaylo Mudryk ដែលកន្លងមក គឺជាគោលដៅយ៉ាងធំរបស់ក្លឹបកាំភ្លើងធំ Arsenal នោះទេខណៈដែល Chelsea បានចំណាយលុយ ដល់ទៅ៨៩លានផោន ឬប្រមាណជាជាង១០៩លានដុល្លារ។
ក្រៅពីនោះក្លឹបតោខៀវ Chelsea ក៏កំពុងបន្តនាំយកកិឡាករសំខាន់នៅតំបន់ប្រយុទ្ធជា ច្រើនទៀតមកផង ដែរក្នុងខែ មករានេះ ខណៈដែលបច្ចុប្បន្នទើបបន្ថែមឈ្មោះកីឡាករ Joao Felix ម្នាក់រួចរាល់ហើយផង ដែរពីក្លឹប AT Madrid ទោះក្នុងលក្ខខណ្ឌខ្ចីជើងក្តី៕
ប្រែសម្រួល៖ស៊ុនលី