ទីក្រុងហ្គាតេម៉ាឡា៖ ការសិក្សាបច្ចេកវិទ្យាខ្ពស់ថ្មីមួយ បានបង្ហាញពីការតាំងទីលំនៅរបស់ជនជាតិ Maya បុរាណជិត ១,០០០ រួមទាំងការដកស្រង់ទីតាំង មិនស្គាល់ពីមុនចំនួន ៤១៧ទៀត ភ្ជាប់ទៅបណ្តាញផ្លូវហាយវេ ដំបូងគេរបស់ពិភពលោក និងកប់ទុកដោយព្រៃក្រាស់រាប់សតវត្សន៍នៃភាគខាងជើងហ្គាតេម៉ាឡា និងភាគខាងត្បូងម៉ិកស៊ិក នេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីក្រុមមកពីមូលនិធិស្រាវជ្រាវផ្នែកនរវិទ្យា FARES របស់ហ្គាតេម៉ាឡាដែលត្រួតពិនិត្យអ្វីដែលហៅថា ការសិក្សា LiDAR វាគឺជាការរកឃើញចុងក្រោយបំផុតនៃមជ្ឈមណ្ឌល Maya ដែលមានអាយុប្រហែល ៣០០០ឆ្នាំ និងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធ។ ការរកឃើញនេះត្រូវបានចុះផ្សាយជាលើកដំបូងកាលពីខែមុនក្នុងទស្សនាវដ្ដី Ancient Mesoamerica។
សំណង់បានកំណត់អត្តសញ្ញាណថ្មីទាំងអស់ត្រូវបានសាងសង់ឡើងជាច្រើនសតវត្ស មុនពេលរដ្ឋទីក្រុង Maya ដ៏ធំបំផុតបានលេចចេញមកដែលនាំមកនូវសមិទ្ធិផលសំខាន់ៗរបស់មនុស្សក្នុងផ្នែកគណិតវិទ្យា និងការសរសេរ។ បច្ចេកវិទ្យា LiDAR ប្រើប្រាស់យន្តហោះដើម្បីបាញ់ពន្លឺចូលទៅក្នុងព្រៃក្រាស់ធ្វើឲ្យអ្នកស្រាវជ្រាវអាចបិតបន្លែ និងគូសផែនទីសំណង់បុរាណខាងក្រោម។
នេះបើយោងតាមអ្នកស្រាវជ្រាវថា ក្នុងចំណោមព័ត៌មានលម្អិបានបង្ហាញនៃការវិភាគចុងក្រោយបំផុតគឺប្រព័ន្ធដ៏ទូលំទូលាយដំបូងគេបង្អស់របស់ពិភពលោកនៃថ្ម “ផ្លូវហាយវេ ឬផ្លូវហាយវេ” ។ រហូតមកដល់ពេលនេះ ផ្លូវធំទូលាយប្រហែល ១៧៧ គីឡូម៉ែត្រត្រូវបានបង្ហាញ ដោយមានទទឹងប្រហែល៤០ម៉ែត្រ និងកម្ពស់ពីដីរហូតដល់៥ម៉ែត្រ ។
ជាផ្នែកមួយនៃការសិក្សា Cuenca Karstica Mirador-Calakmul ដែលលាតសន្ធឹងពីព្រៃ Peten ភាគខាងជើងនៃប្រទេស Guatemala ទៅរដ្ឋ Campeche ភាគខាងត្បូងប្រទេសម៉ិកស៊ិក អ្នកស្រាវជ្រាវក៏បានកំណត់អត្តសញ្ញាណពីរ៉ាមីត ទីលានបាល់បោះ បូករួមទាំងវិស្វកម្មទឹកសំខាន់ៗ រួមទាំងអាងស្តុកទឹក ទំនប់ និងប្រឡាយធារាសាស្ត្រផងដែរ៕ ដោយ៖លី ភីលីព