បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានប្រកាសថា ប្រទេស ហូឡង់បានយល់ព្រមបញ្ជូនប្រព័ន្ធការពារមីស៊ីលរបស់ខ្លួនមួយ មកឱ្យទីក្រុងគៀវ ទោះបីនាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte នៅតែមិនច្បាស់លាស់ និងលោកបានជៀស វាងការប្តេជ្ញាចិត្តជាក់លាក់ណា មួយសម្រាប់ការផ្តល់ ជូននេះក៏ដោយ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Rutte បានប្រាប់ប្រធានាធិបតី អាមេរិកលោក Joe Biden មុនពេលកិច្ចប្រជុំនៅឯសេតវិមាន កាលពីថ្ងៃអង្គារ ដោយមិនផ្តល់ព័ត៌មានលម្អិតក្រៅពីថា លោកបានពិភាក្សាបញ្ហា ជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz រួចហើយ ដោយលោកថា “យើងមានចេតនាចូលរួមអ្វី ដែលអ្នកកំពុងធ្វើជាមួយប្រទេស អាល្លឺម៉ង់លើគម្រោង Patriot” ។
លោក Rutte ពីមុនបានប្រាប់ទូរទស្សន៍ NOS ថា “គំនិតមិនត្រឹមតែជាការ ហ្វឹកហាត់ប៉ុណ្ណោះទេ ថែមទាំងមានឧបករណ៍ផងដែរ” ទោះបីជាយោធា របស់ប្រទេសនេះមិនទាន់បានពិនិត្យឡើងវិញនូវ “អ្វីដែលយើងមានពិតប្រាកដ តើយើងអាចធានាថា វាដំណើរការល្អជាមួយប្រព័ន្ធអាមេរិក និងអាល្លឺម៉ង់”។ យោធាហូឡង់ តាមសេចក្តីរាយការណ៍ មានប្រព័ន្ធការពារដែនអាកាស Patriot នេះត្រឹមតែ៣ប៉ុណ្ណោះ ក្នុងការបម្រើសេវា។
មេដឹកនាំអ៊ុយក្រែនបានបកស្រាយព័ត៌មាននេះថា ជាការប្តេជ្ញាចិត្តច្បាស់លាស់ ដោយប្រកាសនៅក្នុងសុន្ទរកថា ពេលយប់របស់លោកថា “ឥឡូវនេះមានប្រព័ន្ធមីស៊ីល ដែលត្រូវធានាចំនួនបី” ហើយ “នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ” ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានព្រមព្រៀងគ្នា ក្នុងការបញ្ជូនប្រព័ន្ធមីស៊ីល ប្រឆាំងយន្តហោះ Patriot មួយទៅកាន់អ៊ុយក្រែន៕