ព័ត៌មានអន្តរជាតិ

ទីលានវាយកូនបាល់កម្ពុជា នៅពហុកីឡដ្ឋាមរកតតេជោត្រៀមស្វាគមន៍ ក្រុមអត្តពលិកអន្តរជាតិ SEA GAMES 2023 លើកទី៣២ 

ភ្នំពេញ៖លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានមានប្រសាសន៍ថា ក្រោយពីពិនិត្យទីលានវាយកូនបាល់ នៅពហុកីឡដ្ឋាមរកតតេជោមក លោក Kitsombat Euammongkol ប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ីបានវាយតម្លៃ និងកោតសរសើរកម្ពុជាដែលបានត្រៀមខ្លួនល្អប្រសើរក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ជាពិសេសទីលានកីឡាវាយកូនបាល់។

នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ លោក Kitsombat Euammongkol ប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ី លោកស្រី Manpreet Kandhari នាយកប្រតិបត្តិសហព័ន្ធកីឡាវាយកូនបាល់អាស៊ី លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអគ្គលេខាធិការរៀបចំការប្រកួតកីឡា SEA GAMES និងលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាចុះទៅពិនិត្យទីលានវាយកូនបាល់នៅពហុកីឡដ្ឋាមរកតតេជោមុនព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួត។

លោកបន្តថា ដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជារបស់លោកប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ី បានជួយកម្ពុជាអភិឌ្ឍនកីឡាវាយកូនបាល់ទំាងបច្ចេកទេស និងទីលានប្រកួត ទោះបីយើងមានការខ្វះខាតតែមួយភាគរយតូចតែប៉ុណ្ណោះ៕

Most Popular

To Top