ព័ត៌មានអន្តរជាតិ

សម្ព័ន្ធមិត្ដលោកពូទីន ព្រមានថា សម្ព័ន្ធយោធាប្រឆាំង អាមេរិកថ្មី អាចនឹងលេចចេញមក

ម៉ូស្គូ ៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បានព្រមានអំពីសម្ព័ន្ធយោធា ប្រឆាំងអាមេរិកថ្មី ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងជុំវិញសង្គ្រាមអ៊ុយក្រែន នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន Newsweek។

សហរដ្ឋអាមេរិក និងរុស្ស៊ី បានចាត់ទុកគ្នាទៅវិញទៅមកជាគូបដិបក្ខ នៅលើឆាកពិភពលោក ទោះជាយ៉ាងណាក៏ដោយ ការឈ្លានពាន របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទៅលើអ៊ុយក្រែន កាលពីខែកុម្ភៈកន្លងទៅ បានមើលឃើញថា ប្រទេសទាំងពីរ កាន់តែមានភាពដាច់ពីគ្នា នៅពេល ដែលសហរដ្ឋអាមេរិក បានគាំទ្រទីក្រុងគៀវ ដោយផ្តល់ជំនួយមនុស្សធម៌ និងយោធា របស់ប្រទេស អឺរ៉ុបខាងកើត ដែលនាំឱ្យមានការថ្កោលទោស យ៉ាងខ្លាំងក្លាពីវិមានក្រឹមឡាំង ។

សូម្បីតែលោក មេដវេដេវ ដែលជាសម្ព័ន្ធមិត្តរបស់លោក ពូទីន ដែលធ្លាប់ត្រូវបានគេមើលឃើញថា មានភាពរួសរាយរាក់ទាក់ ក្នុងការទំនាក់ទំនងជាមួយលោកខាងលិច ឥឡូវនេះបានប្រកាន់យក នូវវោហាសាស្ត្រប្រឆាំង លោកខាងលិច កាន់តែខ្លាំង ចំពេលមានជម្លោះ។

ឥឡូវនេះលោកមានតួនាទី ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី ហើយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបើកការវាយប្រហារដោយពាក្យ សំដីជាច្រើនទៅលើលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកផងដែរ។

នៅក្នុងការបង្ហោះ Telegram កាលពីថ្ងៃអាទិត្យ លោក មេដវេដេវ បានព្រមានថា រុស្ស៊ីអាចចូលរួមជាមួយ ប្រទេសផ្សេងទៀត ដែលប្រឆាំងនឹងអនុត្តរភាព របស់សហរដ្ឋអាមេរិក និងបង្កើតក្រុមចម្រុះយោធា សំដៅកាត់បន្ថយការត្រួតត្រា របស់ខ្លួននៅក្នុងនយោបាយ ពិភពលោក។

ការ​ព្រមាន​នេះ​បាន​កើត​ឡើង​ខណៈ​ដែល​លោក បាន​ដាក់​ទណ្ឌកម្ម​អាមេរិក ​ចំពោះ​ការ​ផ្តល់​អាវុធ​ខ្លាំង​ជាង​មុន ​ដល់​អ៊ុយក្រែន ដើម្បី​ប្រើប្រាស់​ក្នុង​សមរភូមិ​ប្រឆាំង​នឹង​កងទ័ព​របស់​លោក ពូទីន ។ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយយោធា បន្ថែមទៀត សម្រាប់អ៊ុយក្រែន កាលពីសប្តាហ៍មុន ប៉ុន្តែនៅតែបានជំទាស់នឹងការអង្វរ របស់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ក្នុងការបញ្ជូន រថក្រោះទៅជួយទីក្រុងគៀវ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top