យោងតាមការចេញផ្សាយរបស់ The Daily Star នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករអង់គ្លេស Jude Bellingham ត្រូវបានគេរំពឹងទុកថា នឹងត្រូវបដិសេធកុងត្រាថ្មី ជាមួយនឹងក្លឹប Dortmund ហើយដែលវាបានក្លាយ ទៅជាដំណឹងដ៏ល្អបំផុត សម្រាប់ក្លឹបធំៗ ចំនួន៥ដែលកំពុងប្រជែងគ្នា ដើម្បីនាំយកកីឡាករ រូបនេះទៅចូលរួមក្លឹប ។
ម្ចាស់ក្លឹបយក្សអង់គ្លេស ព្រមទាំងក្លឹបផ្សេងទៀត នៅអឺរ៉ុបនៅសប្តាហ៍នេះបានទទួលព័ត៌មានច្បាស់លាស់ ហើយពីអាល្លឺម៉ង់ថា កីឡាករនិង Dortmund នឹងត្រូវចែកផ្លវូគ្នាហើយជឿជាក់ថា កិច្ចចរចា គ្នានឹងត្រូវធ្វើឡើងជាច្រើនលើក រវាងក្លឹបទាំងនោះជាមួយនឹង Bellingham ។
គួរឲ្យដឹងដែរថា Dortmund នៅតែបន្តចង់រក្សាទុកកីឡាករឆ្នើម វ័យទើបតែ១៩ឆ្នាំរូបនេះ ហើយជឿជាក់ថា កំពុងតម្លើងកុងត្រា របស់គាត់ទៅដល់១៨ម៉ឺនផោន ក្នុងមួយសប្តាហ៍ផងដែរជាមួយនឹង កុងត្រារយៈពេលវែង៕
ប្រែសម្រួល៖ស៊ុនលី