ព័ត៌មានអន្តរជាតិ

ឥណ្ឌា ប្រើអំណាចគ្រាអាសន្ន រារាំងភាពយន្តឯកសារ BBC ស្តីពីនាយករដ្ឋមន្ត្រី Narendra Modi មិនឲ្យ ឃើញក្នុងប្រទេស

ឥណ្ឌា ៖ នេះបើយោង តាមតួលេខផ្លូវការ ដែលភាគច្រើន ជាជនមូស្លីម បានប្រាប់ឲ្យដឹងថា ភាពយន្តឯកសារ ២ ចំណុចធំៗនេះ ដែលជីកកកាយ កាន់តែស៊ីជម្រៅ ទៅក្នុងភាពចម្រូងចម្រាសជុំវិញ កុបកម្មរដ្ឋ Gujarat ឆ្នាំ ២០០២ បានបណ្តាល ឲ្យមនុស្សជាង ១,០០០នាក់ស្លាប់ ។

ប្រទេសឥណ្ឌាបាននិយាយថា ខ្លួនបានប្រើប្រាស់អំណាចគ្រាអាសន្ន ដើម្បីរារាំងភាពយន្តឯកសារ របស់ BBC អំពីនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ពីការចែកចាយ តាមប្រព័ន្ធអ៊ីនធើណេតមិនឲ្យប្រជាជន ក្នុងប្រទេសមើលឃើញឡើង ។

នេះបើយោងតាមទីប្រឹក្សារដ្ឋាភិបាលលោក Kanchan Gupta វគ្គទីមួយត្រូវបានចាក់ផ្សាយនៅចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារ ហើយ ខណៈវាមិនបានចាក់ផ្សាយ ក្នុងប្រទេសឥណ្ឌា ខ្លឹមសារត្រូវបានចែករម្លែក តាមអ៊ីនធើណេត ។ លោកបាននិយាយថា រដ្ឋាភិបាលបានចេញបញ្ជាទៅទាំង YouTube និង Twitter ឲ្យបិទមាតិកា ដោយប្រើច្បាប់ ក្រោមច្បាប់ព័ត៌មាន និងបច្ចេកវិទ្យារបស់ប្រទេស។ លោកថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ សង្គមទាំង២បានគោរពតាម ។

កាលពីសប្តាហ៍មុន អ្នកនាំពាក្យរបស់ក្រសួងការបរទេសឥណ្ឌា បានហៅភាពយន្តឯកសាររបស់ BBC ថា ជាការបំណែកឃោសនា មានន័យថា ជំរុញឲ្យមានការនិទានរឿងដែលមិនគួរឲ្យជឿ។ លោក Rishi Sunak ត្រូវបានសួរអំពីភាពយន្តឯកសារ នៅសំណួររបស់នាយករដ្ឋមន្ត្រី (PMQs) កាលពីថ្ងៃពុធ ។

លោក Imran Hussain សមាជិកសភាការងារ នៅ Bradford East បានសួរនាយករដ្ឋមន្រ្តី អំពីការអះអាងក្នុងខ្សែភាពយន្តថា ការិយាល័យបរទេសដឹង ពីទំហំនៃការចូលរួម របស់លោក Modi ក្នុងការសម្លាប់រង្គាលនៅ Gujarat ហើយបានសួរថា តើលោក Sunak ជឿថា លោក Modi ទទួលខុសត្រូវផ្ទាល់ សម្រាប់ការអំពើហឹង្សា ដែលបានកើតឡើង ៕

Most Popular

To Top