ព័ត៌មានអន្តរជាតិ

នាវាចម្បាំងរុស្ស៊ី បំពាក់ដោយកាំជ្រួច ល្បឿនលឿន ជាងសំឡេង ធ្វើសមយុទ្ធនៅមហាសមុទ្រអាត្លង់ទិក

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា នាវាចម្បាំងរុស្ស៊ី Admiral Gorshkov បានធ្វើសមយុទ្ធដោយជោគជ័យ ជាមួយនឹងមីស៊ីលល្បឿនលឿន Tsirkon នៅផ្នែកខាងលិច នៃមហាសមុទ្រអាត្លង់ទិក។

ប្រភពបានឲ្យដឹងថា នាវាចម្បាំងបានអនុវត្តសមត្ថភាព វាយប្រហាររបស់ខ្លួន ដោយបាញ់មីស៊ីលលឿនជាងសំឡេង Tsirkon នៅឯគោលដៅសមុទ្រ ដោយយកតម្រាប់តាមកប៉ាល់របស់សត្រូវ ដែលស្ថិតនៅចម្ងាយជាង ៩០០គីឡូម៉ែត្រ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងមុននេះថា កាំជ្រួច Tsirkon មានសមត្ថភាពហោះ ក្នុងល្បឿន Mach 9 ឬ ៩ដងនៃល្បឿនសំឡេង និងវាយប្រហារគោលដៅចម្ងាយជាង ១០០០គីឡូម៉ែត្រ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top