កីឡា

Brighton បដិសេធសំណើ ៧០លានផោនពី Arsenal

កីឡាករ Caicedo បានក្លាយទៅជាគោលដៅរបស់ក្លឹប Arsenal ក្នុងរយៈពេលចុងក្រោយនេះ ហើយជាលទ្ធផលក្លឹបដែលកំពុង នាំមុខគេក្នុងលីគអង់គ្លេសមួយនេះ បានដាក់សំណើរជាទឹកប្រាក់ប្រមាណជា ៧០លានផោនហើយដើម្បីចរចា។

ទោះបីជាយ៉ាងណាក្តីក្លឹប Brighton បានធ្វើការបដិសេធរួចរាល់ហើយ ផងដែរចំពោះកីឡាករឆ្នើម Moise Caicedo ទាំងដែកាលពីអាទិត្យមុន Arsenal បានដាក់សំណើ ៦០លានផោន ម្តងរួចទៅហើយដែលម្តងហើយម្តងទៀត ក្លឹបបានបញ្ជាក់ថា នឹងចាំបាច់រក្សាទុកកីឡាករគ្រាប់ពេជ្យរូបនេះ រហូតដល់ចុងរដូវកាល។

គ្រូបង្វឹករបស់ Brighton លោក Roberto de Zerbi បានថ្លែងប្រាប់អំពីស្ថានភាពនេះ នៅក្រោយជ័យជំនះលើ Liverpool កាលពីល្ងាចថ្ងៃអាទិត្យថា៖ ខ្ញុំចង់ឃើញកីឡាកររូបនេះ បន្តលេងជាមួយនឹងយើងរហូតដល់ ចុងរដូវកាលជាមុនសិន ហើយប្រធានក្លឹបបានដឹកច្បាស់រួចមកហើយ អំពីការតាំងចិត្តរបស់ខ្ញុំ។ ពួកយើងបានបាត់បង់ Trossard តែយើងមិនចង់បាត់បង់ កីឡាករឆ្នើមបន្តទៀតឡើយ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top