កីឡា

បិទការប្រកួតកីឡា ជឺជីតស៊ូ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២២

ភ្នំពេញ ៖ លោក សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា និងលោក ដួង មាសចំរើន អគ្គនាយករងអគ្គនាយដ្ឋានកីឡាតំណាងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកអគ្គនាយដ្ឋាន បានអញ្ជើញចូលរួមពិធីបិទ ជាផ្លូវការ នៃព្រឹត្តិការណ៍ការប្រកួតកីឡា ជឺជីតស៊ូជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២២ នៅអាគារប៊ូយ៉ុងខ្មែរ ក្នុងពហុកីឡដ្ឋានជាតិ ។

ការប្រកួតកីឡាជឺជីត ស៊ូជ្រើសរើសជើង ឯកថ្នាក់ជាតិ ឆ្នាំ២០២២ បានធ្វើឡើងរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៧ដល់ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៣ ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ២៨នាក់ មកពី ៧ក្លិប ក្រោមការឧបត្ថម្ភគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោក សេង ប៊ុនសុង បានមានប្រសាសន៍ថា ការប្រកួតឆ្នាំនេះ មានសន្ទុះរីកចម្រើនរបស់កីឡាករ-កីឡាការិនីកម្ពុជា បន្ទាប់ពីពួកគេ ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២២ កាលពីចុងសប្ដាហ៍កន្លងទៅ ។ បើធៀបការប្រកួតកីឡាជាតិ លើកទី៣ កាលពីចុងខែវិច្ឆិកា កីឡាករ-កីឡាការិនីរបស់ខ្លួន ធ្វើបានយ៉ាងល្អ ដែលបង្ហាញពីភាពរីកចម្រើន ទាំងបច្ចេកទេស និងវិស័យ ៕

Most Popular

To Top