នៅចុងម៉ោងនៃទីផ្សារដោះដូរកីឡាករខ្សែមករាទីបំផុតបិសាចក្រហម Man UTD អាចបន្ថែមបានកម្លាំងសំខាន់ម្នាក់ទៀត ត្រៀមការប្រកួតដែលនៅសេសសល់ក្នុងរដូវកាលនេះធ្វើយ៉ាងណាមានសិទ្ធទៅលេងនៅ Champions League រដូវកាលក្រោយឲ្យបាន។
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថានៅនាទីចុងក្រោយនេះក្លឹបបានចុះហត្ថលេខា នាំយកបានកីឡាករ វ័យ២៨ឆ្នាំ Sabitzer ពីក្លឹប Bayern Munich ទោះបីជាត្រឹមកុងត្រាខ្ចីជើងក្តី។
កីឡាកររូបនេះធ្លាប់ជាគោលដៅយ៉ាងសំខាន់របស់ Chelsea ជាយូរមកហើយប៉ុន្តែនៅពេលចុងក្រោយនេះក្លឹបមាន ការមមាញឹកខ្លាំងទើបធ្វើឲ្យឱកាសបានធ្លាក់ទៅលើក្លឹបបិសាចក្រហម Man UTD ជំនួសវិញ៕
ប្រែសម្រួល៖ស៊ុនលី