ក្រុមយក្សអេស្បាញ Barcelona បានស៊ុតយកឈ្នះទាំងប្រផិតប្រផោយ និងចុងម៉ោងផង នៃការប្រកួតជាមួយនឹងក្រុម Real Betis កាលពីយប់ថ្ងៃពុធម្សិលមិញ ដើម្បីបន្តឈរនៅកំពូលតារាងលីគអេស្បាញ។
ជ័យជំនះក្នុងលទ្ធផល២ទល់នឹង១នៅទឹកដី Benito Villamarin គឺជាការប្រកួតដ៏សំខាន់ សម្រាប់ក្រុមទាំងពីរប៉ុន្តែខ្សែប្រយុទ្ធរបស់ Barcelona ទាំងពីររូបគឺ Raphinha និង Lewandowski មិនបានធ្វើឲ្យអ្នកគាំទ្រ ក្រុមអន់ចិត្តឡើយ។
គ្រាប់បាល់ដំបូងកើតឡើង ដោយកីឡាករខ្សែប្រយុទ្ធ Raphinha នាទីទី៦៥ប៉ុន្តែបន្តដល់នាទីទី៨៥ Real Betis តាមស្មើមកវិញជាបាល់បញ្ចូលទីខ្លួនឯងដោយខ្សែការពារ Kounde ក្នុងនោះផងដែរ កាលពីនាទីទី៨០កីឡាករ Lewandowski ក៏បានរកបានមួយគ្រាប់ដែរជូនក្រុម។
ដូច្នេះបញ្ចប់ការប្រកួតសប្តាហ៍នេះ Barcelona យកបាន៣ពិន្ទុ បន្តឈរនៅកំពូលតារាង មាន៨ពិន្ទុដាច់ពីក្រុមលេខ២គឺ Real Madrid ៕ ប្រែសម្រួល៖ស៊ុនលី
