ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី ​៖ សម្ព័ន្ធមិត្ត​អឺរ៉ុប​ខ្លះ ​ត្រៀម​បញ្ជូន​យន្តហោះចម្បាំង មកកាន់​អ៊ុយក្រែនហើយ

គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា មេដឹកនាំអឺរ៉ុបមួយចំនួនបានបង្ហាញពី “ការត្រៀមខ្លួន” ដើម្បីផ្គត់ផ្គង់ទីក្រុងគៀវ ជាមួយនឹងយន្តហោះ ចម្បាំង ខណៈដែលប្រធានាធិបតីអ៊ុយក្រែន បានបញ្ចប់ដំណើរដ៏កម្រមួយរយៈពេលពីរថ្ងៃនៅខាងក្រៅប្រទេស ដើម្បីស្វែងរកអាវុធថ្មីពីលោកខាងលិច។

លោក ហ្សេឡិនស្គី នៅទីក្រុងណព្រុចសែលបានឲ្យដឹងថា “អឺរ៉ុបនឹងនៅជាមួយយើងរហូតដល់ជ័យជំនះរបស់យើង។ ខ្ញុំបានលឺវាពីមេដឹកនាំអឺរ៉ុបមួយចំនួន អំពីការត្រៀមខ្លួនក្នុងការផ្តល់ឱ្យយើងនូវអាវុធ និងជំនួយចាំបាច់ រួមទាំងយន្តហោះចម្បាំងផងដែរ”។

លោកបន្ដថា “ខ្ញុំ​មាន​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​មួយ​ចំនួន​ឥឡូវ​នេះ។ យើង​នឹង​លើក​ឡើង​ពី​បញ្ហា​យន្តហោះ​ចម្បាំង និង​យន្តហោះ​ផ្សេង​ទៀត” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មេដឹកនាំអ៊ុយក្រែន មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការសន្យាដែលនឹងកត់សម្គាល់ការផ្លាស់ប្តូរដ៏ធំបំផុតមួយនៅក្នុងការគាំទ្ររបស់លោកខាងលិច សម្រាប់អ៊ុយក្រែនប្រសិនបើមានការបញ្ជាក់។ មិន​មាន​ការ​បញ្ជាក់​ភ្លាមៗ​ពី​បណ្តា​ប្រទេស​អឺរ៉ុប​ណា​មួយ​អំពី​ការ​សន្យា​ដែល​គេ​ចោទ​ប្រកាន់​នោះ​ទេ។

លោក ហ្សេឡិនស្គី បានទទួលការអបអរសាទរ និងអបអរសាទរពីសភាអ៊ឺរ៉ុប ហើយបានជួបប្រជុំកំពូលនៃមេដឹកនាំទាំង ២៧ របស់សហភាពអឺរ៉ុប ដោយទទូចនៅក្នុងសុន្ទរកថាមួយថា ការប្រយុទ្ធរបស់ប្រទេសរបស់លោក ជាមួយរុស្ស៊ីគឺជាសិទ្ធិសេរីភាពរបស់អឺរ៉ុបទាំងអស់៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top