កីឡា

Fenerbahce ចង់បាន Mason Greenwood ពី Man UTD

The FutoSporចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សតួគី Fenerbahce បានធ្វើការទាក់ទងជាមួយ នឹងក្លឹបបិសាចក្រហម Man UTD ហើយដើម្បីពិនិត្យលទ្ធភាព នៃការចុះកុងត្រានាំយកកីឡាករអង់គ្លេស Mason Greenwood មករួមក្លឹប។

មកដល់ពេលនេះ Greenwood នឹងមិនរំពឹងអាចវិលត្រឡប់ ទៅលេងឲ្យ Man UTD វិញឡើយក្រោយការប្រឈមមុខ ទៅនឹងទោសទណ្ឌករណី ប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទ ហើយជាពិសេសមិនមានកីឡាកររបស់ក្លឹបច្រើនឡើយ ដែលគាំទ្រឲ្យគាត់អាចវិលត្រឡប់មកវិញនោះ។

ក្លឹប Fenerbahce ដែលក៏បានដឹងផងដែរថា នឹងត្រូវប្រឈមមុខទៅនឹងការរីះគន់ខ្លាំង ប៉ុន្តែនឹងស្វាគមន៍ខ្លាំងចំពោះការចុះកុងត្រាលើកនេះ ពីព្រោះជឿជាក់ថាសមត្ថភាពរបស់គាត់ ពិតជាសាកសមសម្រាប់ក្លឹប៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top