បរទេស៖ បញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) បាននិយាយថា យន្តហោះចម្បាំង F-16 របស់អាមេរិកបានបាញ់ទម្លាក់ “វត្ថុនៅលើអាកាស” នៅលើ Lake Huron ក្នុងរដ្ឋ Michigan កាលពីថ្ងៃអាទិត្យ។
នេះគឺជាការទម្លាក់គ្រាប់បែក លើកទី៤ហើយ ក្នុងរយៈពេល៨ថ្ងៃ ហើយបន្ទាប់ពីការចោទប្រកាន់ ពីទីក្រុងវ៉ាស៊ីនតោនថា ប្រទេសចិនបានហោះហើរបាឡុង “ឃ្លាំមើល” ឬ ចារកម្ម លើទឹកដីរបស់ខ្លួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាយោងតាម NORAD វត្ថុនោះកំពុងធ្វើដំណើរក្នុងកម្ពស់ ២ម៉ឺនហ្វីត ( ៦ ០៩៦ ម៉ែត្រ) ហើយត្រូវបានចាប់បានជាលើកដំបូង ដោយរ៉ាដាពីលើរដ្ឋ ម៉ុនតាណា នៅពេលដែលវាបានហោះ “នៅជិតទីតាំង DOD “។ ម៉ុនតាណាគឺជាកន្លែង សម្រាប់ផ្ទុកស៊ីឡូមីស៊ីលខាងក្រោមដីជាច្រើន របស់ប្រទេស។ NORAD ក៏បាននិយាយដែរថា វត្ថុនោះបានបង្កការគំរាមកំហែង ដល់អាកាសចរណ៍ស៊ីវិល។
យើងមិនបានវាយតម្លៃថាវាជាការគំរាមកំហែង ផ្នែកយោធាចំពោះអ្វីទាំងអស់ នៅលើដីនោះទេ ប៉ុន្តែវាយតម្លៃថាវាជាគ្រោះថ្នាក់ នៃការហោះហើរសុវត្ថិភាព និងការគំរាមកំហែងដោយសារតែសមត្ថភាពឃ្លាំមើល ដ៏មានសក្តានុពលរបស់វា។
កាលពីថ្ងៃទី៤ ខែកុម្ភៈ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងរបស់ចិន នៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina បន្ទាប់ពីវាបានធ្វើដំណើរអស់រយៈពេល៨ថ្ងៃ ឆ្លងកាត់សហរដ្ឋអាមេរិក។ ក្រោយមកមន្ត្រីអាមេរិកត្រូវបានដកស្រង់ សម្តីដោយនិយាយថា ឧបករណ៍ដែលមានសមត្ថភាពប្រមូលព័ត៌មាន ពីដីត្រូវបានរកឃើញនៅក្នុងកំទេចកំទី របស់បាឡុងដែលត្រូវបានបាញ់ទម្លាក់នោះ៕ ប្រែសម្រួលៈ ណៃ តុលា