កីឡា

វិនិយោគិន​អារ៉ាប៊ីសាអ៊ូឌីត ​ចូល​រួម​ដេញ​ថ្លៃ​ទិញ​ក្លឹប Man Utd

វិនិយោគិន​មក​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ ក្នុង​ការ​ទិញ​ក្លឹប Manchester United។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស The Telegraph។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា​ តាម​ពិត​ទៅ​អ្នក​រកស៊ី​មក​ពី​ ប្រទេស​អារ៉ាប​មួយ​នេះ​ ចង់​ទិញ​ក្លឹប​នេះ​យូរ​ហើយ តែ​កាល​ពី​មុន​ម្ចាស់​ក្លឹប Man Utd លក់​ភាគហ៊ុន​តែ ២០%។

យ៉ាងណាមិញ នៅ​ពេល​នេះ​ម្ចាស់​ក្លឹប Man Utd គ្រួសារ​ត្រកូល Glazer សម្រេច​លក់​ទាំង​ស្រុង​ហើយ។ ខាង​អារ៉ាប៊ីសាអ៊ូឌីត​វិញ​ត្រៀម​លុយ​ឱ្យ ៦ប៊ីលាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​ក្លឹប​នេះ។

កន្លង​មក​មាន​ភាគី​ជា​ច្រើន​ បាន​ចាប់​អារម្មណ៍​ទិញ​ក្លឹប​អង់គ្លេស។ ភាគី​ទាំង​នោះ​រួមមាន​ មហាសេដ្ឋី​អង់គ្លេស អាជ្ញាធរ​វិនិយោគ​កីឡា​ប្រទេស​កាតា ក៏​រាប់​ទាំង​មហាសេដ្ឋី​អាមេរិក​លោក Elon Musk ៕ ប្រភព៖ Sabay

Most Popular

To Top