បរទេស៖ សមយុទ្ធយោធា៣ភាគរយ រវាងកងកម្លាំងកងទ័ពជើងទឹក នៃប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសចិន និងប្រទេសរុស្សី ត្រូវបានគេរំពឹងទុកថា នឹងចាប់ផ្តើមធ្វើឡើងនៅក្នុង តំបន់ឈូងសមុទ្រឥណ្ឌា ក្បែរទៅនឹងទីក្រុងផែសមុទ្រ Durban និង Richard ។
សេចក្តីថ្លែងការណ៍របស់កងកម្លាំង ទ័ពអាហ្វ្រិកខាងត្បុងបានបញ្ជាក់ថា៖ អាហ្វ្រិកខាងត្បូង នឹងធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធយោធារួម ដែលមានការចូលរួមពីសំណាក់ កងទ័ពចិននិងរុស្សីផងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែកុម្ភៈ។
ប្រភពដដែលបានបន្តទៀតថា សមយុទ្ធយោធានេះធ្វើឡើង ក្នុងគោលបំណងដើម្បីចូលរួម សហការគ្នានិងពង្រឹងកិច្ចការងារ ចុះជួយទីតាំងជួបគ្រោះថ្នាក់ធម្មជាតិ ព្រមទាំងកិច្ចសហប្រតិបត្តិការ តាមដែនទឹកនិងក៏ដូចជា ប្រតិបត្តិការដើម្បីប្រឆាំង ទៅនឹងចោរសមុទ្រផងដែរ។
កងកម្លាំងទ័ពរបស់ អាហ្វ្រិកខាងត្បូងដែលហៅកាត់ថា SANDF បានប្រកាសទៀតថា ក្នុងនោះយោធាសរុបដែលមានចំនួនប្រមាណជា ៣៥០នាក់ នឹងមានវត្តមាននៅក្នុង សមយុទ្ធយោធាដែល ត្រូវបានគេដាក់ឈ្មោះថា Mosi II៕
ប្រែសម្រួល៖ ស៊ុន លី