បរទេស៖ ចាប់តាំងពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាជនរុស្ស៊ីកាន់តែច្រើនឡើង បានសម្លឹងទៅប្រទេសថៃ ជាសំបុត្រសម្រាប់ជីវិតថ្មី របស់ពួកគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន អាលហ្សាហ្ស៊ីរ៉ា។
ប្រជាជនរុស្សីរាប់ម៉ឺននាក់ ដែលសង្ឃឹមថា នឹងជៀសវាងការគំរាមកំហែង នៃការធ្វើទាហាន និងការបំផ្លិចបំផ្លាញសេដ្ឋកិច្ចនៃសង្រ្គាម បានធ្វើដំណើរទៅកាន់នគរ ក្នុងឆ្នាំចាប់តាំងពីការលុកលុយមក ពួកគេភាគច្រើន កំពុងស្វែងរកផ្ទះថ្មី។
នៅភូកេត ដែលជាកោះរមណីយដ្ឋានដ៏ពេញនិយម ប្រជាជនរុស្ស៊ីកំពុងទិញខុនដូក្រៅគម្រោងក្នុងតម្លៃកន្លះលានដុល្លារ ឬច្រើនជាងនេះ ដើម្បីជួយសម្រួលដល់ការផ្លាស់ ប្តូរទីតាំងរបស់ពួកគេ ឬផ្តល់កន្លែងចុះចតសម្រាប់ពេលអនាគត នៅពេលដែលពួកគេអាចមាន អារម្មណ៍ថាត្រូវបង្ខំចិត្តចាកចេញ ពីស្រុកកំណើតរបស់ពួកគេ។
យោងតាមទិន្នន័យពីអាកាសយានដ្ឋានអន្តរជាតិភូកេត បានឱ្យដឹងថា នៅចន្លោះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ជនជាតិរុស្សីជាង ២៣៣០០០ នាក់បានមកដល់ភូកេត ប្រទេសថៃ។
ខេត្ដ ភូកេត ធ្លាប់ជាកន្លែងដែលគេចូលចិត្ត រត់គេចពីរដូវរងាដ៏អាក្រក់របស់រុស្ស៊ី ប៉ុន្តែការលក់អចលនទ្រព្យបានកើនឡើងចាប់តាំងពីប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងខែកញ្ញាបានបញ្ជា ឱ្យមានការចល័តទ័ពក្នុងសម័យសង្គ្រាម លើកដំបូងរបស់ទីក្រុងមូស្គូចាប់តាំងពីសង្គ្រាមលោកលើកទី២ ដោយបង្ហាញថាការមកដល់ជាច្រើន មានបំណងស្នាក់នៅលើសពីរយៈពេល នៃថ្ងៃឈប់សម្រាកធម្មតា។
លោក Sofia Malygaevareal ភ្នាក់ងារអចលនទ្រព្យនៅភូកេត ដែលមានដើមកំណើតមកពីប្រទេសរុស្ស៊ីបានប្រាប់កាសែត Al Jazeera ថា “អតិថិជនរបស់ខ្ញុំភាគច្រើន គឺក្មេងអាយុ ៣០-៣៥ឆ្នាំ ពួកគេជាអ្នកមានទ្រព្យសម្បត្តិ និងកម្រិតថវិកាខ្ពស់”៕
ប្រែសម្រួល ឈូក បូរ៉ា