កីឡាករឆ្នើម របស់ក្លឹប Reims ដែលមានឈ្មោះថា Folarin Balogun ដែលបច្ចុប្បន្នមិនត្រឹមតែ អាចមានសិទ្ធលេង ក្នុងជម្រើសជាតិ របស់អង់គ្លេសនោះទេ ថែមទាំងជម្រើសជាតិនេហ្ស៊ីរីយ៉ា និងសូម្បីតែជម្រើសជាតិអាមេរិកផងដែរ នឹងអាចផ្ទេរទៅលេងជាមួយនឹងក្លឹបធំ មួយជាមិនខាននៅរដូវក្តៅនេះ។
ប្រធានក្លឹប Reims លោក Jean Pierre Caillot បានទទួលស្គាល់ថា ក្លឹបនឹងអាចមិនធ្វើការរារាំង ចំពោះការសម្រេចចិត្តរបស់កីឡាករ ខ្សែប្រយុទ្ធរូបនេះនោះទេ នៅរដូវកាលក្រោយទោះបីជាក្លឹប មិនចង់ឲ្យគាត់ចាកចេញក្តី។
រដូវកាលកន្លងមកនេះគាត់អាចបង្ហាញខ្លួនបាន២៣ដង និងរកគ្រាប់បាល់បានទៅដល់១៥គ្រាប់ គឺជាទំរង់លេងយ៉ាងអស្ចារ្យនៅក្នុងលីគកំពូលបារាំង Ligue 1 ហើយជឿជាក់ថា មិនខ្វះក្លឹបធំៗចង់បានគាត់នោះឡើយ នៅរដូវក្តៅនេះ ។
កីឡាករវ័យ២១ឆ្នាំរូបនេះជឿជាក់ថា កំពុងត្រូវបានក្លឹបធំៗនៅអឺរ៉ុបចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងនោះមានទាំងកាំភ្លើងធំ Arsenal ប៉ុន្តែប្រធានក្លឹបបាន បញ្ជាក់ហើយថា ដំណើរការនៃការដោះដូរអចិន្ត្រៃយ៍ នឹងមិនអាចធ្វើបានឡើយ ពីព្រោះថាវាគឺជាកុងត្រាដោយបានត្រឹមកុងត្រា កំចីជើងប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី