កីឡា

Real Madrid តាមដានស្ថានភាព របស់កីឡាករវ័យក្មេង Stefan Bajcetic

The Fichajes ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Real Madrid បានមើលឃើញនូវសមត្ថភាព របស់កីឡាករវ័យក្មេង Stefan Bajcetic ហើយជឿជាក់ថាគាត់នឹងក្លាយទៅជាកីឡាករគោលដៅ ដ៏សំខាន់បំផុត សម្រាប់ក្លឹប នាពេលអនាគត។

កីឡាករវ័យទើបតែ១៨ឆ្នាំរូបនេះ ទើបតែបានបង្ហាញខ្លួន ឲ្យឈុតធំរបស់ក្លឹបហង្ស ក្រហម Liverpool ជាលើកដំបូង នៅរដូវកាលនេះហើយ ក៏បានមានឈ្មោះលេង នៅក្នុងឈុតធំ របស់ក្រុមទល់នឹងក្រុម Real Madrid កាលពីយប់មិញនេះ ក្នុងពានរង្វាន់ Champions League ផងដែរ។

ទោះបីជាយ៉ាងណាក្តីមិនមានតែ Real Madrid នោះទេដែលកំពុងចាប់អារម្មណ៍ Bajcetic ដោយសូម្បីតែក្លឹបយក្ស អេស្បាញ Barcelona ផងហើយជឿជាក់ថា ក្លឹបទាំងពីរនឹងធ្វើការប្រកួតប្រជែងគ្នា ដើម្បីខ្សែបម្រើវ័យក្មេងនេះ នៅរដូវក្តៅនេះជាមិនខាន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top