កីឡា

មាន​ដឹង​ទេ​! រជ្ជទាយាទ​ស្ដេច​អង់គ្លេស​ ជា​ប្រធាន​សមាគម ​បាល់ទាត់​ FA

តាម​ពិត​ទៅ សមាគម​បាល់ទាត់​អង់គ្លេស ឬ គេ​ច្រើន​តែ​ល្បី​ថា FA មាន​ព្រះអង្គម្ចាស់ William រជ្ជទាយាទ​នៃ​ព្រះមហាក្សត្រ​ចក្រភព​អង់គ្លេស ​ជា​ព្រះប្រធាន​។ តាម​ពិត​ទៅ​ព្រះអង្គ ​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន ​តាំង​ពី​ឆ្នាំ២០០៦មក​ម្ល៉េះ។

ក្នុង​នាម​ជា​ប្រធាន​ ព្រះអង្គម្ចាស់​ William បាន​ដើរ​តួអង្គ​ជា​អ្នក​តស៊ូ​មតិ ​លើ​ប្រធានបទ​នានា ដែល​ជា​ទី​ចាប់​អារម្មណ៍​នៅ​ក្នុង​សង្គម​អង់គ្លេស។ ថ្មីៗ​នេះ​ព្រះអង្គ​បាន​ភ្ជាប់​ការ​លើក​កម្ពស់ ​សុខភាព​ផ្លូវចិត្ត​ជាមួយ​នឹង ​កីឡា​បាល់ទាត់ ដើម្បី​ឱ្យ​ប្រជាជន ​អង់គ្លេស​ទូទៅ​យល់​ច្បាស់​ពី​បញ្ហា​នេះ។

យ៉ាងណាមិញ តំណែង​ប្រធាន​ FA ជា​តំណែង​និមិត្តរូប​ទេ។ ព្រះអង្គ​ច្រើន​តែ​តំណាង​រាជវង្សានុវង្ស និង​ប្រទេស​អង់គ្លេស​ទាំង​មូល​នៅ​ពេល​មាន​ពិធី​ធំៗ​ពាក់ព័ន្ធ​នឹង​បាល់ទាត់។

ទោះ​ជា​យ៉ាងណាក៏ដោយ នៅ​ក្នុង​សមាគម​បាល់ទាត់​អង់គ្លេស ​មាន​អ្នក​ធ្វើ​ការ​ច្រើន​ណាស់។ ក្នុង​នោះ​ដែរ​ គេ​បែងចែក​ជា​ក្រុមប្រឹក្សាភិបាល​ ក្រុមប្រឹក្សា ហើយ​ការងារ​ប្រចាំ​ថ្ងៃ​នោះ​គឺ គណៈគ្រប់គ្រង FA តែ​ម្ដង ដោយ​នៅ​ពេល​នេះ ​មាន​លោក Mark Bullingham ជា​នាយកប្រតិបត្តិ៕

Most Popular

To Top