សិល្បៈ និង កម្សាន្ត

តារាចម្រៀង Lady Gaga ត្រូវស្រ្តីម្នាក់ប្តឹង បន្ទាប់ពីបានប្រគល់ឆ្កែ មកឱ្យវិញហើយ តែមិនព្រម ផ្តល់ប្រាក់រង្វាន់ ៥០ ម៉ឺនល្លារ

បរទេស៖ ស្រ្តីឈ្មោះ Jennifer McBride ដែលបានប្រគល់សត្វខុនខដែលត្រូវលួចពីតារាចម្រៀង Lady Gaga មកវិញនោះ ត្រូវបានគេរាយការណ៍ថា បានប្តឹងតារាចម្រៀងរូបនេះពីបទមិនបង់ប្រាក់ឱ្យនាងនូវរង្វាន់ដែលបានសន្យាចំនួន ៥០០ ០០០ដុល្លារ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី McBride បានចោទប្រកាន់តារាចម្រៀង Lady Gaga ថា បានសន្យាប៉ុន្តែមិនបានធ្វើតាមសន្យា។

ពាក្យបណ្តឹងបានអះអាងថា McBride បានទទួលរងការខូចខាតសំណង ការឈឺចាប់ ការឈឺចាប់ផ្លូវចិត្ត និងការបាត់បង់ភាពរីករាយក្នុងជីវិត ដោយសារតែត្រូវបាន “បោកប្រាស់” ដោយ Lady Gaga ។

ក្នុងខែកុម្ភៈ ឆ្នាំ 2021 ឆ្កែ ឬ សុនខប្រភេទ French bulldogs ពីរក្បាលរបស់ Lady Gaga គឺឈ្មោះ Koji និង Gustav ត្រូវបានចោរលួចក្នុងករណីប្លន់ ហើយជំនួយការរបស់នាងមិនត្រូវបានបាញ់សម្លាប់ទេ។ នៅខែមេសា ឆ្នាំ ២០២១ ប៉ូលីសបានចាប់ខ្លួនមនុស្ស ៥នាក់ រួមទាំងស្រ្តីឈ្មោះ Jennifer McBride ផងដែរ។ ប៉ូលិសនៅ ឡូសអេនជឺឡេស បានរកឃើញថា Jennifer McBride មានទំនាក់ទំនងជាមួយឪពុករបស់ចោរប្លន់ម្នាក់។ Jennifer McBride ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។

សូមជម្រាបថា បន្ទាប់ពីការចាប់ជំរិតសត្វចិញ្ចឹមរបស់នាង Lady Gaga បានប្រកាសផ្តល់រង្វាន់ចំនួន ៥០០ ០០០ ដុល្លារដល់នរណាម្នាក់ដែលនឹងប្រគល់សត្វឆ្កែរបស់នាងវិញ ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top