ព័ត៌មានអន្តរជាតិ

បញ្ជូនអតីតសាច់ញាតិ តារាម៉ូដែលហុងកុង ទៅតុលាការ ករណីឃាតកម្មលើលោកស្រី បន្ទាប់ពីរកឃើញបំណែក សាកសពក្នុងទូរទឹកកក និងឆ្នាំងដាំបាយ

ហុងកុង ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អតីតស្វាមី អតីតបងថ្លៃ និងជាអតីតឪពុកក្មេក របស់តារាបង្ហាញ ម៉ូតហុងកុង លោកស្រី Abby Choi បានចូលខ្លួនមកតុលាការ ចោទប្រកាន់ពីបទឃាតកម្ម បន្ទាប់ពីជើងរបស់នាង ត្រូវបានរកឃើញក្នុងទូរទឹកកក ។

លោក Alex Kwong បងប្អូនបង្កើតរបស់លោក Anthony Kwong និងឪពុក Kwong Kau ត្រូវបានចោទប្រកាន់ថា បានសម្លាប់លោកស្រី Abby Choi អាយុ ២៨ ឆ្នាំនៅក្នុងសំណុំរឿង ដ៏គួរឲ្យរន្ធត់មួយ ដែលបានចាប់មនុស្សជាច្រើនក្នុងទីក្រុង ។ លោកស្រី Jenny Li ម្តាយរបស់ Kwong ប្រឈមមុខនឹងការ ចោទប្រកាន់មួយពីបទបង្ខូចផ្លូវយុត្តិធម៌ ហើយអ្នកទាំង ៤ ត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំង ដោយមិនបាននៅក្រៅឃុំ ។

លោកស្រី Choi ជាអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយ សង្គមដែលមានអ្នកតាមដានច្រើនជាង ១០០,០០០ នៅលើ Instagram បានបាត់ខ្លួន កាលពីថ្ងៃអង្គារសប្តាហ៍មុន ។ ការបង្ហោះថ្មីបំផុតរបស់នាង គឺនៅថ្ងៃទី ១៥ ខែកុម្ភៈ ដោយមានការថតរូបដែលនាងបានធ្វើជាមួយនឹងការចេញផ្សាយម៉ូដ L’Officiel Monaco ។

កាលពីថ្ងៃសុក្រ ប៉ូលិសបានរកឃើញសាកសពដែលដាច់រហែក រួមទាំងជើងរបស់នាងក្នុងផ្ទះជួលរបស់ លោក Kwong Kau ក្នុងក្រុង Lung Mei Tsuen ជាតំបន់ជាយក្រុងនៃទីក្រុងហុងកុង។ កាលពីថ្ងៃអាទិត្យ អាជ្ញាធរបានរកឃើញលលាដ៍ក្បាល របស់ស្ត្រីវ័យក្មេងម្នាក់ត្រូវបានគេជឿថា ជារបស់អ្នកស្រី Choi
ក្នុងឆ្នាំងធ្វើម្ហូបត្រូវបានរឹបអូស ពីទ្រព្យសម្បត្តិ ។

រន្ធមួយនៅផ្នែកខាងក្រោយនៃលលាដ៍ ក្បាលខាងស្តាំ គឺជាកន្លែងដែលនាងត្រូវបានវាយប្រហារ នៅក្នុងការវាយប្រហារដ៏សាហាវនេះ។ ប៉ូលិសក៏បានរកឃើញម៉ាស៊ីនកាត់សាច់មួយ និងម៉ាស៊ីនអគ្គិសនី នៅកន្លែងកើតហេតុ រួមជាមួយនឹងឆ្អឹងជំនី សក់ និងជាលិកាមនុស្សផងដែរ៕

Most Popular

To Top