កីឡា

Firmino នឹងត្រូវចាកចេញពី Liverpool

Roberto Firmino ត្រូវបាន The Standard ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានឹងត្រូវត្រៀមខ្លួន ដើម្បីចាកចេញពីក្លឹបហង្សក្រហម Liverpool ហើយក្រោយបានជួយក្រុមអស់ជាច្រើនរដូវកាលព្រមទាំងពានរង្វាន់ជាច្រើនបូករួមទាំង Premier League ផង។

កីឡាករប្រេស៊ីលរូបនេះទោះបីជាយ៉ាងណាក្តីបានកាត់បន្ថយចំនួននៃការបង្ហាញខ្លួន ឲ្យក្រុមក្រោមការដឹកនាំរបស់លោក Jurgen klopp នៅរដូវកាលនេះជាពិសេសក្រោយការវិលត្រឡប់មកពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកវិញ ហើយក្នុងនោះរួមទាំងបញ្ហារបួសផង។

Firmini ដែលបានបង្ហាញខ្លួនតែ៥ដងគត់ចាប់តាំងតែពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នោះនឹងត្រូវចាកចេញពីក្លឹបនៅរដូវក្តៅនេះហើយជឿជាក់ថាក៏ទៅជាមួយនឹងកីឡាករសំខាន់ផ្សេងទៀតដូចជា Kieta និង Milner ព្រមទាំង Adrian ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top