កូរ៉េ៖យោងតាមរបាយការណ៍កាលពីថ្ងៃទី ៦ខែមីនាថា វីដេអូសុវត្ថិភាពពីខាងក្នុងគ្លីនិកវះកាត់កែសម្ផស្ស រួមទាំងការព្យាបាលតារាល្បីៗ បានរីករាលដាលជុំវិញសហគមន៍អនឡាញ ខណៈ វីដេអូនេះត្រូវបានគេដឹងថា ត្រូវបានថតដោយកាមេរ៉ា IP (internet protocol) បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូ ។
ហើយរបាយការណ៍បាននិយាយថា គ្លីនិកវះកាត់កែសម្ផស្សបានរកឃើញថា វីដេអូនេះត្រូវបានបែកធ្លាយតាមអ៊ីនធើណេត។ អង្គភាពស៊ើបអង្កេតលើអ៊ីនធើណេតទី២ របស់ទីភ្នាក់ងារប៉ូលីសក្រុងសេអ៊ូល បានចាប់ផ្តើមការស៊ើបអង្កេតអំពីរបៀបដែលវីដេអូត្រូវបានបែកធ្លាយ រួមទាំងលទ្ធភាពនៃការលួចចូល៕ ដោយ៖លី ភីលីព