បច្ចេកវិទ្យា

អ៊ុយក្រែន ចុះកុងត្រាថ្មីទិញមីស៊ីល Javenlin ជំនាញប្រឆាំងរថក្រោះបន្ថែមទៀត ពីអាមេរិក

បរទេស: នៅថ្ងៃសុក្រនេះ ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយថា ខ្លួនបានសម្រេចលើកិច្ចការងារ ចុះកិច្ចសន្យាដើម្បីទិញយកប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ របស់សហរដ្ឋអាមេរិកបន្ថែមទៀត។

ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រ ទី២៧ ខែធ្នូ បានសរសេរថា ក្នុងអំឡុងពេលត្រីមាសទី៤នេះ ក្រសួងការពារជាតិអ៊ុយក្រែនបានចុះហត្ថលេខា លើកិច្ចសន្យាសម្រាប់ការ ផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលប្រឆាំងនឹង រថក្រោះជំនាន់ទី២ ដែលមានឈ្មោះថា Javelin ជាមីស៊ីលផលិត ដោយសហរដ្ឋអាមេរិក។

ស្ថានទូតអ៊ុយក្រែន ប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយថាកិច្ចសន្យានេះ គឺជាការបញ្ជាទិញទ្រង់ទ្រាយធំ លើកដំបូងមួយនៃការទិញប្រ័ព្ធការពារជាតិ ជាលក្ខណៈអន្តររដ្ឋាភិបាល ដោយផ្ទាល់រវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិក។

គួរឲ្យដឹងដែរថា កាលពីដើមឆ្នាំនេះ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Oleksiy Honcharuk បានប្រកាសអំពីការបង្កើន ការចំណាយការពារជាតិ សម្រាប់ឆ្នាំក្រោយផងដែរ៕

ប្រែសម្រួល: ស៊ុន លី

Most Popular

To Top