២គ្រាប់របស់កីឡាករ Isak និង Almiron កាលពីប្រកួតយប់មិញសមល្មមឲ្យ Newcastle យកបាន៣ពិន្ទុនៅក្នុងទឹកដីខ្លួន ឯងឈ្នះការប្រកួតលើក្រុម Wolves ក្នុងលទ្ធផល២ទល់នឹង១។
ក្រុមភ្ញៀវតាមវិញបានមួយគ្រាប់ដោយកីឡាករកូរ៉េខាងត្បូង Hee-Chan នៅនាទីទី៧០ដែរប៉ុន្តែមិនអាចធ្វើអ្វីបាន បន្ថែមទៀតឡើយហើយបញ្ចប់ការប្រកួត Newcastle យកបាន៣ពិន្ទុខណៈដែល Wolves ធ្លាក់ទៅលេខរៀងទី១៣ ក្នុងតារាងមានត្រឹមតែ២៧ពិន្ទុ។
សប្តាហ៍នេះ Newcastle បានកើនឡើងពិន្ទុដល់៤៤ ពិន្ទុឈរនៅលេខរៀងទី៥ កំពុងប្រជែងយកតំណែងទី៤និងទី៣ ពី Spurs ដែលមាន៤៨ពិន្ទុនិង Man UTD ដែលមាន៥០ពិន្ទុ៕
ប្រែសម្រួល៖ស៊ុនលី