ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា កូយ ឡាយ ក្លិបទ័ពពិសេសឆត្រយោង ៩១១ ប៉ះអ្នកប្រដាល់ថៃ kong Moeungluong រីឯអ្នកប្រដាល់ ឡុង ឡា ក្លិបអប់រំកាយស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជួបអ្នកប្រដាល់ថៃវ័យចំណាស់ Pra Wit ក្នុងប្រភេទទម្ងន់ ៦៣,៥០គគីឡូក្រាម ការប្រកួតដណ្តើមខ្សែក្រវាត់ជើងឯក “អ្នកប្រយុទ្ធកំពូលថាមពលឆេមពាន” នៅសង្វៀន SEATV នាយប់ថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះ ។
លោក ញាណ សុធី អ្នកគ្រប់គ្រងសង្វៀន SEATV បានប្រាប់ឲ្យដឹងថា កូយ ឡាយ ជាអ្នកប្រដាល់ដែលចាត់ទុកថា ជាជើងខ្លាំងស្រករក្រោយម្នាក់ធ្លាប់ ប្រកួតជាមួយអ្នកប្រដាល់ថៃ និងឡាវជាច្រើនលើកមកហើយ។ អ្នកប្រដាល់ជើងខ្លាំងស្រករ ក្រោយដោយមានចិត្តធំ កម្លាំងខ្លាំង វាយមិនសំចៃដៃឡើយ ព្រមទាំងប្រកួត៦៩លើក ឈ្នះ៤៦លើក ចាញ់១៩លើក និង ស្មើ០៤លើក ហើយធ្លាប់ផ្ដួលគូប្រកួត ឲ្យសន្លប់បានចំនួន១៨លើក។
ចំណែក kong Moeungluong ក៏មិនអន់ដែរ រួបគេមានស្នៀតទាត់ និង កណ្ដាប់ដៃល្អ ដូច្នេះ រិទ្ធភូលូ ប្រកួតលើកនេះ អាចនឹងជួបការលំបាកច្រើន ព្រោះអ្នកប្រដាល់ថៃរូបនេះ មានស្នៀតប្រដាល់ល្អ និងខ្លាំង។ តែបើអាចឈ្នះបាន គឺមានតែការវាយប្ដូរកែងមួយមុខគត់ ដែលប្រថុយដូរជាមួយនឹងជ័យជំនះ។ អ្នកប្រដាល់ថៃរូបនេះ មាន ប្រកួតចំនួន៧៨លើក ឈ្នះ៦៤លើក ចាញ់១៣លើក និង ស្មើ០១លើក។
ចំណែកអ្នកប្រដាល់ ឡុង ឡា ក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ជួបអ្នកប្រដាល់ថៃវ័យចំណាស់ Pra Wit ក្នុងប្រភេទទម្ងន់៦៣,៥០គគីឡូក្រាម។ Pra Wit ជាអ្នកប្រដាល់វ័យចំណាស់មួយរូប ដែលមិនស្រួលស៊ីឡើយ ទោះបីចាស់មែនតែកម្លាំងរបស់គេ មិនចាស់ទៅតាមវ័យនោះទេ កន្លងមកមានអ្នកប្រដាល់វ័យក្មេង មិនតិចទេ ដែលត្រូវអ្នកប្រដាល់ វ័យចំណាស់រូបនេះ បង្ក្រាបបាន ។
រីឯឡុង ឡា ឈ្នះ ក៏ទ្រមខ្លួន ដោយសារអ្នកប្រដាល់វ័យចំណាស់រូបនេះដែរ ។ អ្នកប្រដាល់រូបនេះ មានផ្លែល្អទាំងព្រមតែម្ដង ចំពោះ ឡុង ឡាទោះបីគេមានវ័យក្មេង ក៏ពិតមែន តែកលល្បិច នៅទាបជាង ប្រា វីត ទេ រីឯកម្លាំងវិញក៏មិនលើអ្នកប្រដាល់ វ័យចំណាស់នេះដែរ ។ ឡុង ឡា ប្រកួត ចំនួន៦៤ដង ឈ្នះ៥០ដង ចាញ់១១ដង និងស្មើពិន្ទុ៣ដង ។ ចំពោះ Pra Wit វិញប្រកួត ចំនួន៩៩ដង ឈ្នះ៨២ដង ចាញ់១៥ដង និងស្មើពិន្ទុ២ដង៕