ព័ត៌មានអន្តរជាតិ

Update៖ ចក្រភពអង់គ្លេស លើកឡើងថា ចិន និងរុស្ស៊ី ធ្វើឲ្យពិភពលោកមានគ្រោះថ្នាក់

សាន់ឌីយ៉ាហ្គោ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ថា ចក្រភព អង់គ្លេស បានលើកឡើងថា ប្រទេសចិន ជាតំណាងឱ្យ “បញ្ហាប្រឈមក្នុងការកំណត់សម័យ” នឹងធ្វើឲ្យគ្មានរបៀបរាបរយ សម្រាប់ពិភពលោក នៅក្នុងការកែសម្រួលចំពោះក្របខ័ណ្ឌគោលនយោបាយ ការបរទេសរបស់ខ្លួនដែលបាន ចេញផ្សាយកាលពីថ្ងៃចន្ទ ដែលបានប្រកាសថា សន្តិសុខរបស់ចក្រភពអង់គ្លេស ពឹងផ្អែកលើលទ្ធផល នៃសង្គ្រាមអ៊ុយក្រែន ។

នៅក្នុងការពិនិត្យឡើងវិញនៃប្លង់មេរបស់ចក្រភពអង់គ្លេសសម្រាប់សន្តិសុខ និងគោលនយោបាយអន្តរជាតិ រដ្ឋាភិបាល បានព្រមានអំពីភាពជាដៃគូកាន់តែស៊ីជម្រៅរបស់ចិន ជាមួយរុស្ស៊ី និងកិច្ចសហប្រតិបត្តិការ កាន់តែកើនឡើង របស់ក្រុងម៉ូស្គូជាមួយអ៊ីរ៉ង់ បន្ទាប់ពីការលុកលុយមកលើអ៊ុយក្រែន ។

ទើបតែចេញផ្សាយជាលើកដំបូងកាលពី២ឆ្នាំមុន នាយករដ្ឋមន្ត្រី លោក Rishi Sunak បានថ្លែងថា ការត្រួតពិនិត្យរួមបញ្ចូល គ្នារបស់ ចក្រភពអង់គ្លេស ហៅកាត់ថា (IR) ត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីគិតគូរអំពីព្រឹត្តិការណ៍នានា ជាមួយនឹងការ ពង្រឹងភាសា និងកំណត់គោលដៅចំពោះក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ ។

ប៉ុន្តែការសម្រេចចិត្តនៅតែមិនពិពណ៌នាអំពីប្រទេសចិន ថាជាការគំរាមកំហែងមួយទំនងជាធ្វើឱ្យ មនុស្សជាច្រើនខក ចិត្តនៅក្នុងគណបក្សអភិរក្សនិយមរបស់លោក Sunak ដែលជឿថា ការប្តេជ្ញារបស់គាត់ក្នុងការចំណាយ បន្ថែម៥ពាន់ លានផោន ស្មើនឹង៦ពាន់លានដុល្លារ លើវិស័យការពារជាតិ គឺមិនគ្រប់គ្រាន់ដើម្បីគាំទ្រអ៊ុយក្រែន ដោយមិនទុកឱ្យចក្រ ភពអង់គ្លេសងាយរងគ្រោះនោះទេ ។

លោក Sunak បានសរសេរថា “អ្វីដែលមិនអាចទាយទុកជាមុនបានពេញលេញនៅឆ្នាំ២០២១ គឺល្បឿននៃការផ្លាស់ប្តូរ ភូមិសាស្ត្រនយោបាយ និងទំហំនៃផលប៉ះពាល់របស់ចិន មកលើចក្រភពអង់គ្លេស និងប្រជាជនរបស់យើង” ៕

Most Popular

To Top