ព័ត៌មានអន្តរជាតិ

យន្តហោះដ្រូនឈ្លបយកការណ៍ របស់អាមេរិក ធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ បន្ទាប់ពីធ្វើសមយុទ្ធ

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះដ្រូនធុន MQ-9 របស់អាមេរិក បានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅដោយសារតែការធ្វើសមយុទ្ធរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាលទ្ធផលនៃការធ្វើសមយុទ្ធ យន្តហោះដ្រូនធុន MQ-9 បានចូលទៅក្នុងការហោះហើរ ដោយមិនអាចគ្រប់គ្រងបាន ជាមួយនឹងការបាត់បង់កម្ពស់ និងបានធ្លាក់ចូលក្នុងសមុទ្រម្ដង។

យោងតាមក្រសួង កងកម្លាំងអាកាសយានិករុស្ស៊ី បានរកឃើញយន្តហោះ MQ-9 UAV ខណៈដែលវាកំពុងខិតជិតព្រំដែន រដ្ឋលើសមុទ្រខ្មៅ ហើយយន្តហោះចម្បាំងរបស់រុស្ស៊ី ត្រូវបានរុករក ដើម្បីកំណត់អត្តសញ្ញាណអ្នកឈ្លានពាន។

ប្រភព​បាន​បន្ថែម​ថា “​យុទ្ធជន​រុស្ស៊ី ​មិន​បាន​ប្រើ​អាវុធ​តាម​អាកាស មិន​បាន​ប៉ះ​ជាមួយយាន UAV ហើយ​បាន​ត្រឡប់​មក​អាកាសយានដ្ឋាន​វិញ​ដោយ​សុវត្ថិភាព​” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ​។

ប្រភពបានឲ្យដឹងទៀតថា យន្តហោះដ្រូនរបស់សហរដ្ឋអាមេរិក បានធ្វើការហោះហើររបស់ខ្លួន ជាមួយនឹងឧបករណ៍បញ្ជូនរបស់វាបានបិទ ហើយវាបានរំលោភលើ “ព្រំដែននៃតំបន់នៃរបបបណ្តោះអាសន្ន សម្រាប់ការប្រើប្រាស់ដែនអាកាស ដែលបានបង្កើតឡើង សម្រាប់គោលបំណង នៃប្រតិបត្តិការយោធាពិសេស” ។ ព័ត៌មាននេះត្រូវបានទាក់ទង ទៅអ្នកប្រើប្រាស់ទាំងអស់ នៃដែនអាកាសអន្តរជាតិរួចហើយ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top