បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសប៉ូឡូញនឹង ធ្វើការបញ្ជូនយន្តហោះចម្បាំង សល់ពីសម័យសូវៀត ប្រភេទ Mig fighter ជាច្រើនគ្រឿង ទៅឲ្យប្រទេសអ៊ុយក្រែន ។
ការសម្រេចចិត្ត របស់រដ្ឋាភិបាលប្រទេសប៉ូឡូញ លើកនេះនឹងធ្វើឲ្យប្រទេសនេះ បានក្លាយទៅជាសមាជិក របស់អង្គការណាតូដំបូងគេបង្អស់ ដែលបានសម្រេចចិត្ត ក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំង ចូលទៅក្នុងជម្លោះរវាងប្រទេស អ៊ុយក្រែននិងរុស្សី។
ប្រភពដដែលបានបន្តទៀតថា ជាការអះអាងរបស់លោកប្រធានាធិបតីប៉ូឡូញលោក Andrzej Duda យន្តហោះចម្បាំងទាំងនោះ នឹងត្រូវបញ្ជូនទៅដល់ប្រទេស អ៊ុយក្រែនត្រឹមតែរយៈពេលប៉ុន្មាន ថ្ងៃទៀតប៉ុណ្ណោះ។
ទោះបីជាយន្ត ហោះចម្បាំង ទាំងនោះនឹងមិនអាចធ្វើឲ្យមានការ កែប្រែនូវស្ថានភាពសង្គ្រាមបានក្តី ដោយសារចំនួននៅមានកំណត់ និងជាយន្តហោះ ដែលមានបច្ចេកវិទ្យាទាប ជាបច្ចេកវិទ្យាបច្ចុប្បន្នក្តី ប៉ុន្តែការសម្រេចចិត្តនេះត្រូវបានទទួល ស្វាគមន៍យ៉ាងខ្លាំង ពីសំណាក់កងកម្លាំងទ័ព អកាសរបស់ប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី