ព័ត៌មានអន្តរជាតិ

វាជាអាមេរិក មិនចិននោះទេ ដែលបញ្ជូនអាវុធ ទៅកាន់ សមរភូមិអ៊ុយក្រែន

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា វាគឺជាសហរដ្ឋអាមេរិក មិនមែនចិននោះទេ ដែលផ្តល់អាវុធដល់សមរភូមិអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

អ្នកនាំពាក្យចិនលោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ប្រទេសចិនតែងតែប្រកាន់យកគោលជំហរដ៏ត្រឹមត្រូវ និងយុត្តិធម៌លើបញ្ហាអ៊ុយក្រែន អ្វីទាំងអស់ដែលចិន បានធ្វើគឺដើម្បីជំរុញកិច្ចពិភាក្សាដើម្បីសន្តិភាព”។

ចិន​តែងតែ​ឈរ​នៅ​ខាង​សន្តិភាព និង​ការ​សន្ទនា និង​នៅ​ខាង​ស្ដាំ ​នៃ​ប្រវត្តិសាស្ត្រ។ លោកបានលើកឡើងថា ប្រទេសចិន នឹងបន្តដើរតួនាទីស្ថាបនា នៅក្នុងការដោះស្រាយនយោបាយ នៃវិបត្តិអ៊ុយក្រែន ។

លោកបានបន្ដថា “វាគឺជាសហរដ្ឋអាមេរិក មិនមែនចិននោះទេ ដែលផ្តល់អាវុធ ដល់សមរភូមិអ៊ុយក្រែន” ដោយជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការបន្ថែមប្រេងទៅក្នុងភ្លើង ហើយបញ្ឈប់ការបង្រៀន ការបង្ខិតបង្ខំ និងការគំរាមកំហែង ដល់ប្រទេសដទៃទៀត។

លោកបានបន្ថែមថា សហរដ្ឋអាមេរិក គួរតែដើរតួនាទីស្ថាបនា ក្នុងការស្វែងរកដំណោះស្រាយនយោបាយសម្រាប់វិបត្តិអ៊ុយក្រែន ជាជាងធ្វើផ្ទុយពីនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top