ព័ត៌មានអន្តរជាតិ

រដ្ឋមួយនៅអាមេរិក​ ចាប់ផ្តើមកំណត់ច្បាប់ ការប្រើប្រាស់បណ្តាញ សង្គមសម្រាប់អនិតិជន

បរទេស៖ រដ្ឋ Utah សហរដ្ឋអាមេរិក បានក្លាយទៅជារដ្ឋដំបូងគេ នៅសហរដ្ឋអាមេរិក ដែលបានប្រកាសឲ្យមានការប្រើប្រាស់ នូវគោលការណ៍ច្បាប់ សុំការអនុញ្ញាតិ ជាមុនពីសំណាក់ឪពុកម្តាយ ជាកាតព្វកិច្ចអាចឲ្យកូនៗ ដែលមិនទាន់គ្រប់អាយុរបស់ពួកគេ អាចប្រើប្រាស់បណ្តាញសង្គមបាន។

លោកអភិបាលរដ្ឋ Spencer Cox បានចុះហត្ថលេខាទៅលើអនុក្រិតចំនួន២កាលពីថ្ងៃព្រហស្បតិ៍នេះ បើយោងតាមការចេញផ្សាយរបស់ RT ដោយក្នុងនោះបានបញ្ជាក់ច្បាស់ ទៅលើការកំណត់ច្បាប់ នៃការប្រើប្រាស់បណ្តាញសង្គម ចំពោះអនិតិជន ដែលមិនទាន់គ្រប់វ័យ១៨ឆ្នាំដែលមានដូចជា Facebook, Instagram និង TikTok​ជាដើមផង ។

ច្បាប់ថ្មីដែលទាមទារ ឲ្យក្រុមហ៊ុន បណ្តាញសង្គមនានា ក្នុងការបន្ថែមមុខងារសុំការអនុញ្ញាតិ ពីសំណាក់ឪពុកម្តាយជាមុនចំពោះកូនៗ ដែលមានអាយុមិនទាន់ដល់១៨ឆ្នាំ ក្នុងការបង្កើតគណនេយ្យ របស់គេបាននៅលើបណ្តាញ សង្គមទាំងនេះ។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ សង្គមទាំងនោះក៏នឹងត្រូវបានហាមប្រាម ពីការផ្សាយពាណិជ្ជកម្មដល់អនីតិជន និងហាមប្រាមពីការប្រើប្រាស់ បច្ចេកទេសដែលអាចបណ្តាល ឱ្យពួកគេបង្កើត ការញៀន លើវេទិការបស់ពួកគេផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top