ព័ត៌មានអន្តរជាតិ

លោក ត្រាំ ត្រូវបាន​ចោទ​ប្រកាន់​ជា​ប្រវត្តិសាស្ត្រ​ពីបទឧក្រិដ្ឋលើតារាសម្ដែង Stormy Daniels

វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា ត្រូវបានចោទប្រកាន់ដោយគណៈវិនិច្ឆ័យធំនៅទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការដើរតួរបស់លោក នៅក្នុងការចោទប្រកាន់ថា បានបង់ប្រាក់យឺតយ៉ាវដល់តារាសម្តែងភាពយន្តពេញវ័យម្នាក់។

សារព័ត៌មានជាច្រើនរួមមាន The New York Times, ABC News និង The Washington Post បានទម្លាយព័ត៌មាននៃការចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ពីមនុស្សដែលស្គាល់ពីស្ថានភាពនេះ។

លោក ដូណាល់ ត្រាំ អាយុ ៧៦ ឆ្នាំ ត្រូវបានគេនិយាយថា ជាអតីតប្រធានាធិបតីអាមេរិកដំបូងគេក្នុងប្រវត្តិសាស្ត្រអាមេរិកដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យការិយាល័យមេធាវី Manhattan លោក Alvin Bragg បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានទាក់ទងមេធាវីរបស់លោក ត្រាំ ដើម្បី “សម្របសម្រួលការចុះចាញ់របស់លោក” សម្រាប់សវនាការលើ “ការចោទប្រកាន់របស់តុលាការកំពូល ដែលនៅតែស្ថិតក្រោមត្រានៅឡើយ” ។

សេចក្តី​ថ្លែងការណ៍​នោះ​បានឲ្យដឹង​ថា “ការណែនាំ​នឹង​ត្រូវ​បាន​ផ្តល់​ជូន​នៅ​ពេល​កាលបរិច្ឆេទ​នៃ​ការ​សម្រេច​ត្រូវ​បាន​ជ្រើសរើស”។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ត្រាំ បានឲ្យដឹងថា “នេះគឺជាការបៀតបៀននយោបាយ និងការជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ”។

លោក Bragg និងជំនួយការរបស់លោក បាននឹងកំពុងស៊ើបអង្កេតលើតួនាទីរបស់លោក ត្រាំ ក្នុងការបង់ប្រាក់យឺតយ៉ាវដល់តារាសម្តែងភាពយន្តពេញវ័យ Stormy Daniels នៅមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦។

ការបង់ប្រាក់ចំនួន ១៣ម៉ឺន ដុល្លារអាមេរិក ត្រូវបានគេនិយាយថា ត្រូវបានប្រើប្រាស់ ដើម្បីការពារ Daniels ពីការចេញមុខជាសាធារណៈអំពីការជួបគ្នាផ្លូវភេទ ដែលរូបនាងមានជាមួយលោក ត្រាំ ក្នុងឆ្នាំ២០០៦៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top