កីឡា

Mbappe សម្រេចចិត្តរួចរាល់អនាគតជាមួយនឹង PSG

ទោះបីជានឹងមិនមានការចរចាណាមួយនៅក្នុងរដូវ ក្តៅខាងមុខនេះក្តីប៉ុន្តែយោងតាមការចេញផ្សាយរបស់ The Goal បានអះអាងថាកីឡាកររូបនេះនឹងមិនបន្តលេងជាមួយនឹងក្លឹបបារាំង PSG ឡើយនាពេលខាងមុខ បន្ទាប់ពីរដូវកាលក្រោយ។

The AS ក៏បានអះអាងដូចគ្នាដែរកីឡាករបារាំងរូបនេះនៅតែមិនទាន់ អស់ចិត្តក្នុងការផ្លាស់ទៅចូល រួមជាមួយនឹងក្លឹបអេស្បាញ Real Madrid នោះហើយហើយជឿជាក់ថានឹងត្រូវបង្ខំចិត្តបោះចោល កុងត្រាដែល នៅសល់ដើម្បីចូលរួមក្លឹបយក្សនេះនៅឆ្នាំ២០២៤ខាងមុខដោយមិនមានតម្លៃខ្លួនឡើយ។

របាយការណ៍នេះបានអះអាងទៀតថា Real Madrid នឹងមិនចាំបាច់ចំណាយពេលចរចាដើម្បីសុំទិញ Mbappe ឡើយនិងរងចាំកីឡាករក្នុងការ ដកខ្លួនចេញពីកុងត្រានៅឆ្នាំ២០២៤ ដើម្បីផ្ទេរមករស់នៅអេស្បាញវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top