គូឡាឡាំពួរ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់បុរសម៉ាឡេស៊ី ត្រូវប្រឈមមុខ នឹងការងារឡើងភ្នំ ដើម្បីបំពេញគោលដៅ របស់ពួកគេ ក្នុងវគ្គជម្រុះសម្រាប់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីត្រូវបានចាប់ ក្នុងក្រុមមរណៈ សម្រាប់ការប្រកួតកីឡាSEA Games លើកទី៣២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៥-១៧ ខែឧសភា ។
ក្រុមជម្រើសជាតិ ក្រោមការបង្វឹករបស់លោក E. Elavarasan ត្រូវបានចាប់ឆ្នោត ជាមួយនឹងក្រុមការពារតំណែង ជើងឯកវៀតណាម ម្ចាស់ជើងឯក១៦ សម័យកាល ថៃ សិង្ហបុរី និងឡាវ ក្នុងពូល B ។ ចំណែកពូល A មានម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និង ទីម័រខាងកើត ។
វាហាក់បីដូចជា ម៉ាឡេស៊ី វៀតណាម និងថៃ នឹងធ្លាក់ចេញ សម្រាប់ចំណាត់ថ្នាក់កំពូលទាំង២ ដើម្បីឈានទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រពីពូល B ដោយវិនិច្ឆ័យ ដោយការពិតថា ក្រុមទាំង៣នេះ បានឈានទៅវគ្គបន្ត កាលពីមុនចេញនៅទីក្រុងហាណូយ ប្រទេសវៀតណាម ។
កាលពីលើកមុន ម៉ាឡេស៊ីបានចាញ់វៀតណាម ១-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនពេលក្រុមម្ចាស់ផ្ទះយកឈ្នះថៃ ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីការពារមេដាយមាស ដែលពួកគេបានឈ្នះកាលឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីន ។ ម៉ាឡេស៊ី នៅពេលនោះត្រូវបានបង្វឹកដោយលោក Brad Maloney បានបរាជ័យក្នុងការនាំយកមេដាយសំរឹទ្ធមកផ្ទះវិញ នៅពេលពួកគេបានចាញ់ ឥណ្ឌូនេស៊ី ៤-៣ ដោយការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីក្រុមទាំង២ស្មើគ្នា ១-១ ការប្រកួតជម្រុះជុំទី ៣ និងទី៤ ។
ម៉ាឡេស៊ី លើកចុងក្រោយបានមេដាយមាស បាល់ទាត់ផ្នែកបុរសកាលឆ្នាំ ២០១១ នៅទីក្រុងហ្សាកាតា ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះ ក្នុងលទ្ធផល ៤-៣ ដោយ បាល់ប៉េណាល់ទី បន្ទាប់ពីស្មើ ១-១ បន្ទាប់ពីម៉ោងបន្ថែម ប៉ុន្តែមិនបានសម្រេចម្តងទៀតទេ នៅពេលពួកគេបាន ចាញ់ក្រុមម្ចាស់ផ្ទះថៃ ក្នុងលទ្ធផល ១-០ ហើយវគ្គផ្តាច់ព្រ័ត្រនៃឆ្នាំ ២០១៧ នៅទីក្រុងកូឡាឡាំពួរ ។
ដោយឡែកក្នុងវិញ្ញាសានារី សម្រាប់ SEA Games នៅកម្ពុជា ម៉ាឡេស៊ី ត្រូវចាប់ឆ្នោតជាមួយហ្វីលីពីន មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងក្រុមការពារតំណែង ជើងឯកវៀតណាម ក្នុងពូល A ខណៈពូល B មានកម្ពុជា ថៃ សិង្ហបុរី និងឡាវ ។ សមិទ្ធិផលដ៏ល្អបំផុត របស់ក្រុមនារីម៉ាឡេស៊ី គឺការឈ្នះមេដាយប្រាក់ កាលឆ្នាំ ១៩៩៥ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ។ ក្រុមនារីម៉ាឡេស៊ី មិនបានចូលរួមប្រកួតលើកមុនទេ ៕