សេដ្ឋកិច្ច​

Toshiba នឹងបន្ត ផ្តល់ជូនការដេញថ្លៃ សម្រាប់ក្រុមហ៊ុន NuFlare រហូតដល់ ពាក់កណ្តាលខែមករា

ក្រុងតូក្យូ៖ ក្រុមហ៊ុន Toshiba Corp នឹងបន្តរយៈពេលដេញថ្លៃ របស់ខ្លួនសម្រាប់អង្គភាពឧបករណ៍ បន្ទះឈីបរបស់ក្រុមហ៊ុន NuFlare Technology Inc រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២០ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ការពន្យារពេលនៃការផ្តល់ជូននេះ ត្រូវបានកំណត់កាលពីថ្ងៃទី ២៥ ខែធ្នូ ត្រូវបានស្នើសុំដោយក្រុមហ៊ុន NuFlare ដើម្បីផ្តល់ឲ្យម្ចាស់ភាគហ៊ុន របស់ខ្លួននូវពេលវេលាជាច្រើន ក្នុងការពិចារណា បន្ទាប់ពីក្រុមហ៊ុន Hoya Corp បានធ្វើការបដិសេធ ចំពោះក្រុមហ៊ុន NuFlare ។ ក្រុមហ៊ុន Toshiba កាន់កាប់ភាគហ៊ុនចំនួន ៥២,៤ភាគរយនៃក្រុមហ៊ុន NuFlare មានគោលបំណងក្នុងការ គ្រប់គ្រងក្រុមហ៊ុន NuFlare ឲ្យបានពេញលេញ នៃការបែងចែកធនធាន ដើម្បីផ្តោតលើកំណើន។

ក្រុមហ៊ុនផលិតផលិតផលអុបទិក ហូយ៉ាបានផ្តល់ប្រាក់ចំនួន ១២.៩០០ យ៉េនក្នុងមួយហ៊ុន របស់ក្រុមហ៊ុននុយក្លេអ៊ែរ (NuFlare) ឬ ១,៤ ពាន់លានដុល្លារ ដែលជាការដេញ ថ្លៃដ៏កម្រមួយនៅក្នុងប្រទេសជប៉ុន ដែលទទួលបានការផ្តល់ជូនចំនួន ១១,៩០០ យ៉េនក្នុងមួយហ៊ុន ដែលមិនមែនជាកម្មសិទ្ធិ របស់ក្រុមហ៊ុន Toshiba ។

យ៉ាងហោចណាស់ត្រូវការ ២ ភាគ ៣ នៃក្រុមហ៊ុន NuFlare មានន័យថាក្រុមហ៊ុន Toshiba នឹងត្រូវលក់ភាគហ៊ុន របស់ខ្លួនប៉ុន្តែក្រុមប្រឹក្សាភិបាលរបស់ Toshiba បានសម្រេចចិត្ត មិនទទួលយកការផ្តល់ជូនរបស់ Hoya ទេដោយនិយាយថា អង្គភាពឧបករណ៍បន្ទះឈីប គឺជាស្នូលរបស់ក្រុម។

NuFlare បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយនៅថ្ងៃច័ន្ទថា ខ្លួននឹងបន្តគាំទ្រការដេញថ្លៃរបស់ Toshiba ដោយបន្ថែមថាខ្លួននឹងសម្រេចចិត្តថា ត្រូវឆ្លើយតបយ៉ាងដូចម្តេចចំពោះការផ្តល់ ជូនរបស់ Hoya បន្ទាប់ពីបានធ្វើការដេញថ្លៃ ការដេញថ្លៃរបស់ Toshiba ៕ដោយ៖លី ភីលីព

Most Popular

To Top